លិខិតប្រជាជន៖ លាតត្រដាងយុទ្ធនាការឆ្កួតលីលាពិសពុលបែបឧទ្ទាមរបស់ទណ្ឌិត សម រង្ស៊ី

0
190

(ភ្នំពេញ)៖ ខណៈដែលដំណើរការបោះឆ្នោតជាតិនៅកម្ពុជាឆ្នាំ២០១៨ ប្រព្រឹត្តិទៅមុខយ៉ាងល្អប្រសើរ ទណ្ឌិត សម រង្ស៊ី ក៏បានបន្តដាក់ចេញនូវ «យុទ្ធនាការនយោបាយ» ប្រកបដោយភាពពិសពុល ទុច្ចរិត ក្តៅក្រហាយ ប្រមាថ ឈ្នានីស បម្រើឲ្យផែនការទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា ពោលគឺបំផ្លាញប្រទេសកម្ពុជាតែម្តង។ យុទ្ធនាការឆ្កួតៗដ៏ថោកទាបបំផុតនេះគឺបាននឹងកំពុងអនុវត្តយ៉ាងហោច៣ដំណាក់កាលធំៗ។

ទី១៖ នៅដំណាក់កាលមុនការបោះឆ្នោត៖ គឺឧទ្ទាម សម រង្ស៊ី បានកំពុងបញ្ចេញយុទ្ធនាការ៥ជំហ៊ាន៖ ទីមួយ- យុទ្ធនាការល្ងីល្ងើ «ដេកផ្ទះ ឈ្នះស្អាត» ដើម្បីបម្រើនយោបាយគំនុំផ្ទាល់ខ្លួន ដោយរារាំងសិទ្ធិប្រជាជនមិនឲ្យចូលរួមការបោះឆ្នោត។ ទីពីរ- «យុទ្ធនាការម្រាមដៃស្អាត» ក៏បម្រើឲ្យផែនការទុច្ចរិត ដើម្បីបន្តរារាំងសិទ្ធិប្រជាជនមិនឲ្យចូលការបោះឆ្នោត។ ទីបី- យុទ្ធនាការបំពុលបំភិតបំភ័យថា៖ «ទឹកថ្នាំជ្រលក់ដៃមានសារជាតិពុលអាចបណ្តាលឲ្យស្លាប់» ក៏បម្រើឲ្យផែនការទុច្ចរិត ដើម្បីបន្តរារាំងសិទ្ធិប្រជាជនមិនឲ្យចូលរួមការបោះឆ្នោត។ ទីបួន- យុទ្ធនាការប្រមាថដោយ «បាចខិតប័ណ្ណគូសបំផ្លាញសន្លឹកឆ្នោត» ក៏បម្រើឲ្យផែនការទុច្ចរិត ដើម្បីបន្តរារាំងសិទ្ធិប្រជាជនមិនឲ្យចូលរួមការបោះឆ្នោត។ ទីប្រាំ- គឺបានចាត់តាំងកម្លាំងដើរខ្សិបតាមផ្ទះប្រជាជនមិនឲ្យទៅបោះឆ្នោត។ ក៏ប៉ុន្តែ ផែនការទាំង៥នេះ ត្រូវបរាជ័យនៅពេលប្រជាជនគ្រប់មជ្ឈដ្ឋានបង្ហាញឆន្ទៈក្នុងការអនុវត្តសិទ្ធិនិងកាតព្វកិច្ចចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដ៏ច្រើនកុះករ។ គំនិត ទុច្ចរិត តែងតែទទួលបរាជ័យ។

ទី២៖ នៅដំណាក់កាលនៃថ្ងៃបោះឆ្នោត៖ គឺឧទ្ទាម សម រង្ស៊ី ជាមេក្លោង នឹងបន្តធ្វើសកម្មភាពញុះញុងតាមដែលអាចធ្វើទៅបាន ដើម្បីអុកឡុកតាមការិយាល័យបោះឆ្នោត។ បន្ទាប់មកទៀត ក្រុមនេះនឹងបើកយុទ្ធនាការព្រៃផ្សៃប្រមូលកម្លាំងឲ្យងើបឡើងប្រឆាំងលទ្ធផលការបោះឆ្នោត។ ក៏ប៉ុន្តែ ផែនការទុច្ចរិតនេះ នឹងបរាជ័យយ៉ាងអាម៉ាស់បន្តទៀត ហើយក៏នឹងត្រូវប្រជាជនកម្ពុជា ចំអកឲ្យវិញថា៖ «បើហ៊ាន សូមអញ្ជើញអ្នកក្លាហានចូលស្រុកធ្វើដោយខ្លួនឯងចុះ!»

ទី៣៖ នៅដំណាក់កាលក្រោយការបោះឆ្នោត៖ នៅពេលដែលយុទ្ធនាការពិលពុលទុច្ចរិតទាំង២ដំណាក់កាលខាងលើទទួលបរាជ័យ ដូច្នេះឧទ្ទាម សម រង្ស៊ី នឹងបោះជំហ៊ានក្នុងដំណាក់កាលទី៣ គឺបើកយុទ្ធនាការថោកទាប «ដើរសំពះអង្វរបរទេស» សុំកុំទទួលស្គាល់លទ្ធផលការបោះឆ្នោត និងសុំកុំទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៦ ដែលកើតចេញពីការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ទាំងអស់នេះ គឺមិនមែនជារឿងថោកទាបថ្មីនោះទេ ហើយយុទ្ធនាការកំសាកឆ្កួតលេលានេះ ក៏នឹងទទួលបរាជ័យយ៉ាងអាម៉ាស់បន្តទៀត។

ជាថ្មីម្តងទៀត យុទ្ធនាការពិសពុលរបស់ សម រង្ស៊ី គឺមិនមែនជាសិទ្ធិនយោបាយទេ ប៉ុន្តែជាយុទ្ធនាការនិងសកម្មភាពបែបឧទ្ទាមរបស់ សម រង្ស៊ី ដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែគឺជាអំពើទុច្ចរិតប្រមាថសិទ្ធិប្រជាជនផង និងបំផ្លាញប្រទេសជាតិផងដែរ។ គ្មានអ្នកនយោបាយនៅលើពិភពលោកនេះ ដែលធ្វើអំពើថោកទាបដូចឧទ្ទាម សម រង្ស៊ី ដែលអាត្មានិយម ហ៊ានបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនបែបនេះឡើយ។ តែយ៉ាងណា អំពើទុច្ចរិតរបស់ឧទ្ទាម សម រង្ស៊ី នឹងបង្កើតបានផលជាអំពើបាប និងក៏ក្លាយជាបណ្តាសាររហូតរលាយបក្សកន្លងមក និងរលាយជីវិតនយោបាយឲ្យក្លាយជា «ផេះ»

យើង ប្រជាជនកម្ពុជា សូមផ្តាំទៅឧទ្ទាម សម រង្ស៊ី ថា៖ នៅកម្ពុជា មិនស្វាគមន៍អ្នកនយោបាយថោកទាបបែបនេះជាដាច់ខាត។ យើង ប្រជាជនកម្ពុជា ដែលថ្លៃថ្នូរ មានគុណធម៌ ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍន៍ គឺនឹងមិនបណ្តោយឲ្យមាតុភូមិកម្ពុជាធ្លាក់ក្នុងឧបាយកលដ៏ពិសពុលរបស់ឧទ្ទាម សម រង្ស៊ី ជាដាច់ខាត។ បើក្លាហានញុះញុងយកឈាមប្រជាជនស្លូតត្រង់ធ្វើជាកម្រាលផ្លូវដើរនយោបាយរបាយរបស់ខ្លួន ក៏សូមស្វាគមន៍ សម រង្ស៊ី អញ្ជើញចូលមកដោយខ្លួនឯង កុំបោកប្រាស់យកជីវិតប្រជាជនកម្ពុជាស្លូតត្រង់ធ្វើជាឈ្នាន់ឲ្យសោះ។ យើងមិនអត់ឱនឲ្យអំពើថោកទាបនេះជាដាច់ខាត!។

យើង ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាជនកម្ពុជា ក៏សុំផ្ញើសារថា៖ បើមានការអុជអាលឲ្យមានចលាចល ការផ្ទុះហិង្សា ភេរវកម្ម ឬធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលបណ្តាលឲ្យស្លាប់ប្រជាជនស្លូតត្រង់ ពេលនោះក៏ជាថ្ងៃធ្វើបុណ្យចុងក្រោយរបស់ សម រង្ស៊ី ផងដែរ។ សូម ចងចាំឲ្យច្បាស់!។

គណបក្សនយោបាយចំនួន២០នៅកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ គឺជា «មនុស្ស»។ ឧទ្ទាម សម រង្ស៊ី ទៅវិញទេដែលមានសារជាតិជា សត្វតិរច្ឆាន សាហាវ គុំគួន សងសឹក និងតែងតែប្រើភាសាប្រមាថ ហែកហួរ បំបែកបំបាក់ជាតិគ្មានឈប់ឈរ។ អញនិយមនេះ ក្តៅពេញខ្លួនឧទ្ទាម សម រង្ស៊ី គ្មានពេលល្ហែរ ហើយដែលនាំឲ្យរលាយជីវិតនយោបាយ។ លើការជាក់ស្តែង អតីតបក្សសង្គ្រោះជាតិបានបែកជា៤ផ្នែកទៅហើយ៖ ក្រុម កឹម សុខា ធ្វើសកម្មភាពម្យ៉ាង។ ក្រុមកូនលោក គង់ គាំ កំពុងអនុវត្តសិទ្ធិនយោបាយតាមប្រជាធិបតេយ្យ។ ក្រុមផ្សេងទៀតបានចូលរួមជីវភាពនយោបាយជាមួយបក្សផ្សេងៗ។ លើកលែងក្រុមឧទ្ទាមនិយមជ្រុល សម រង្ស៊ី ដែលកំពុងបន្តរុកគួនបង្កាត់ភ្លើងដុតបំផ្លាញជាតិឯង។ តែសូមចាំថា៖ «ភ្លើងនោះ រង់ចាំដុតឧទ្ទាម សម រង្ស៊ី ទៅវិញទេ» ហើយក៏សូមយល់ថា៖ អ្វីដែលឧទ្ទាម សម រង្ស៊ី កំពុងធ្វើគឺមិនខុសពី៖ «ឆ្កែនៅតែព្រូស​ រទេះកម្ពុជាចេះតែទៅមុខ!»

សូមចងចាំទៀតថា៖ សេនារីយោធ្វើបដិវត្តន៍ពណ៌របស់ឧទ្ទាម សម រង្ស៊ី បរាជ័យហើយ។ សេនារីយោអំពាវនាវបរទេសឲ្យបំផ្លាញឆ្នាំងបាយកម្មករជិត១លាននាក់ក៏បរាជ័យដែរ។ ឧបាយកលបំផ្លាញការបោះឆ្នោតក៏ត្រូវតែបរាជ័យតទៅទៀត។ បក្សអ្នករលាយ គឺមកពីកំហុសខាងនយោបាយ អំពើជ្រុលនិយម និងអំពើក្បត់ជាតិតពូជរបស់អ្នក។ ក៏ប៉ុន្តែ មាតុភូមិកម្ពុជា ប្រជាជនកម្ពុជា មិនមែនជាឧបករណ៍សម្រាប់អ្នកយកទៅលេងសើចមប្រើឲ្យឧបាកលសងសឹក និងបំផ្លិចបំផ្លាញកម្ពុជានោះទេ។ បើធ្វើនយោបាយជ្រុលនិយម សម្លាប់ជាតិនិងប្រជាជនបែបនេះ សូមជាតិក្រោយកុំយកកំណើតជាមនុស្ស។

ព្រះរាជាណាចក្រកម្ពុជា គឺពិតជាមានទេវតាតាមថែរក្សា ហើយក៏កំពុងរីកចម្រើនក្រោមម្លប់សន្តិភាព ក្រោមបារមីនៃទេវតា។ សូមប្រជាជនកម្ពុជាគ្រប់ៗរូប ចូលរួមអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ក្នុងការទៅបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយបើបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ក៏មិនខុសដែរ នោះគឺជាការបោះឆ្នោតដើម្បីយើងទាំងអស់គ្នា ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយជីវភាពយើងកាន់តែសម្បូរសប្បាយ៕

ដោយ៖ សេនាជាតិ

Facebook Comments
Loading...