៥នាក់ក្នុងចំណោមបក្ខពួក៨នាក់ត្រូវបានប៉ូលិសស្រុកស្អាងធ្វើការឃាត់ខ្លួនរួមនិងថ្នាំញៀន១៨កញ្ចប់..!

0
216

(កណ្ដាល): ថ្ងៃ ច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ កក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី ។ នៅចំណុច ភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ប៉ូលិសស្រុកស្អាងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ក្នុងចំណោមបក្ខពួក៨នាក់និង ថ្នាំញៀន១៨កញ្ចប់។

លោក សេង សុជាតិ អធិការស្រុកស្អាងបានឲ្យដឹងថា: ជនសង្ស័យ ៖ចំនួន០ ៨នាក់

ទី១មាន ឈ្មោះ ឃឹម បុល ភេទប្រុស អាយុ
២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន ។
ទី២ មាន ឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន ។
ទី៣ មាន ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ឃាត់ខ្លួន ។
ទី៤ មាន ឈ្មោះ ម៉ឺន ប៊ុនសែន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន ។
ទី៥ មាន ឈ្មោះ សោម សាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ប្រើប្រាស់) ឃាត់ខ្លួន ។

ចំពោះនាក់ទាំង៣ខាងក្រោមត្រូវបានរត់គេចខ្លួននោះទី១មាន ឈ្មោះ ដូង សី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ) ។
ទី២មាន ឈ្មោះ នួន ក្បាលឡាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ)។

និងទី៣មាន ឈ្មោះពយ រិតភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្ដែតឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល(ជួញដូរ)។

រីឯ វត្ថុតាងចាប់យករួមមាន៖ ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ និងតូច ១៥កញ្ចប់ ។ ២ / សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

Facebook Comments
Loading...