អាវុធហត្ថស្រុកស្អាងឃាត់ខ្លួនជនសង្ស័យបួនអ្នករួមនឹងថ្នាំញៀនបីកញ្ចប់. . !

0
176

កណ្ដាល៖ ជនសង្ស័យ ចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថស្រុកស្អាងឃាត់ខ្លួនពីរបទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ(ម៉ាទឹកកក) កើតហេតុនៅថ្ងៃសៅរ៍ ១០រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កពស ២៥៦២ត្រូវនឹងថ្ងៃទី ០៧ខែ កក្កដាឆ្នាំ ២០១៨ វេលាម៉ោង ១៣និង០០នាទី
ស្ថិតនៅចំនុចភូមិទួលក្រសាំង ឃុំទួលក្រសាំងស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១-ឈ្មោះ ម៉េង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំជនជាតិ ខ្មែរ
មុខរបរ (មិនពិតប្រាកដ)ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទី២-ឈ្មោះ រ៉េត ណារ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ។
មុខរបរ៖ (ជាងសំណង់) ទីលំនៅបច្ចុប្បន្ន៖ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទី៣-ឈ្មោះកែវ ចិន្ដា ហៅ(គោ) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ (ជាងសំណង់) ទីលំនៅបច្ចុប្បន្ន÷ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ៤-ឈ្មោះ ថន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ
(មិនពិតប្រាកដ)ទីលំនៅបច្ចប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងចាប់យក ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថា÷ជា សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន០៣កញ្ចប់ មធ្យម០១កញ្ចប់តូច០២កញ្ចប់, ២-ដាវ ចំនួន០៣, ៣-កាំភ្លើងខ្លីប្រើហ្គាសគ្មានបង់ចំនួន ០១ដើម, ៤-ម៉ូតូ ០១គ្រឿង ម៉ាកMSX ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ១FD៥០០៦, ៥-សម្ភារ:វេចខ្ចប់មួយចំនួន។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទី ខែ ឆ្នាំកើតហេតុខាងលើ កម្លាំង អ•ហ ល្បាតក្នុងភូមិសាស្រ្ដ ហើយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមាន ការចែកចាយគ្រឿងញៀននៅចំណុចខាងក្រោយរោងចក្រផលិតទុយយោស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាងភ្លាមនោះ កម្លាំងយើងបានឃ្លាំមើលក៍ប្រទះឃើញជនសង្ស័យទាំងពីរនាក់ក៍ធ្វើការត្រួតពិនិត្យ ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ០១ កញ្ចប់មធ្យមនៅក្នុងហោប៉ៅខោ របស់ឈ្មោះម៉េង រ៉ាវី ក៍បាននាំមក អ•ហ ស្រុកដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថឈ្មោះ ម៉េង រ៉ាវី បានសារភាពថា÷គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ខាងលើខ្លួនពិតជាបានទិញពីឈ្មោះ កែវ ចិន្ដា ហៅ (គោ) ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំនុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងតម្លៃ៤២០០០០រៀល ដើម្បីយកមកចែកចាយ បន្ត។

លុះវេលាម៉ោង១៦”២០នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍មេបញ្ជាការនិងមានការសម្របសម្រួលពីលោកលាវស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលដឹកនាំដោយលោក វ/ទោពិនចន្ទ័តារា នាយរងសេនាធិការទទួលការងារគ្រឿងញៀន
បានធ្វើការឃាត់ខ្លួនជនសង្យ័ឈ្មោះកែវចិន្តាហៅ(គោ)
ឆែករកឃើញគ្រឿងញៀនចំនួន០២កញ្ចប់តូចនិងដាវចំនួន០២ បន្ទាប់មកឈ្មោះកែវចិន្តា(គោ) បានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីឈ្មោះថនវាសនាហើយកម្លាំងយើងក៍ឈានទៅដល់ឃាត់ខ្លួនឈ្មោះ ថនវាសនានិង ឆែកឆេររកឃើញសម្ភារះវិចខ្ចប់មួយចំនួនរួចក៍នាំមកអង្គភាពសាកសួរដើម្បីបន្តនិតិវិធី៕ ដោយ៖ សនសុភ័ក្ដ

Facebook Comments
Loading...