ឡានបុកម៉ូតូ បណ្តាលឲ្យស្រ្តីវ័យ២នាក់ស្លាប់បាត់បង់ជីវិត

1227

ខេត្តព្រះសីហនុ៖ សូមចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះជនរងគ្រោះស្ត្រីវ័យក្មេងទាំង២រូបភាគីខាងម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅផ្លូវកែងជិតមីហិរ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីម៉ោងជិត៨យប់ថ្ងៃទី០៨ ខែកក្ដដា ឆ្នា២០១៨ ម្សិលមិញនេះ បានទទួលមរណភាពទាំង២នាក់ហើយ ក្នុងពេលក្រុមគ្រួសារព្យាយាមជួយសង្គ្រោះបញ្ជូនចេញពីក្រុងព្រះសីហនុទៅព្យាបាលបន្ត ប៉ុន្តែអាការៈរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានឡើយ ។

ប្រភពពីសាច់ញាតិជនរងគ្រោះអោយដឹងថា ជនរងគ្រោះទី១ឈ្មោះស៊ន គន្ធី អាយុ២២ឆ្នាំ ជាមន្ត្រីធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ ហើយជនរងគ្រោះទី២ឈ្មោះកែវ ណាលីន អាយុ២៣ឆ្នាំ អ្នកទាំង២មានស្រុកកំណើតក្នុងខេត្តកំពតដូចគ្នា ៕