រដ្ឋមន្ត្រីការបរទេសអាមេរិកទៅដល់ព្យុងយ៉ាងហើយដើម្បីសួរលោកគីមពីរឿងរំសាយអាវុធនុយក្លេអ៊ែរ

0
38

លោករដ្ឋមន្ត្រីសហរដ្ឋអាមេរិចMike Pompeoបានទៅដល់ទឹកដីកូរ៉េខាងជើងហើយ ដែលនៅក្នុងបេ សកម្មដ៏ពិសេសនេះលោកត្រូវធ្វើការដើម្បីឲ្យមានការបញ្ញាក់ច្បាស់ពីលោកគីម ជុងអ៊ុន ថាតើពេល ណាទីក្រុងព្យុងយ៉ាងត្រូវតែធ្វើការរំសាតអាវុធនុយក្លេអ៊ែរនោះ។នេះជាទស្សនកិច្ចលើកដំបូងរបស់ប្រ មុខការទូតអាមេរិចរូបនេះទៅកាន់ទីក្រុងព្យុងយ៉ាង ក្រោយពីមានជំនួបកំពូលរវាងលោកដូណាល់ត្រាំ ជាមួយលោកគីម ជុងអ៊ុននៅក្នុងប្រទេសសឹង្ហបុរីកាលពីខែមុន។

លោកPompeoក៏កំពុងតែទទួលរងសំពាធផងដែរ ដោយលោកត្រូវតែខឹតខំប្រឹងប្រែងកៀបសង្កត់ ក្រុងព្យុងយ៉ាងកំណត់ពេលវេលាឲ្យច្បាស់ក្នុងការឈានទៅលប់បំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ

លោកPompeoបាននិយាយថា លោកនឹងប្រឹងប្រែងស្វះស្វែងរកឲ្យបានកាលបរិច្ឆេទមួយដើម្បីប្រតិបត្តិ ការណ៍នេះឲ្យបានពេញលេញ។

ប៉ុន្តែគេមិនទាន់ដឹងថានៅក្នុងដំណើរទស្សនកិច្ចនេះលោកPompeo នឹងជួបជាមួយលោកគីម ជុងអ៊ុនជាលក្ខណៈបុគ្គលឬក៏អត់នោះទេ៕

Facebook Comments