ព័ត៌មានទាន់ហេតុការណ៍៖ គិតត្រឹមម៉ោង៨យប់នេះក្មេងប្រុសថៃ៦នាក់ត្រូវបានសង្គ្រោះចេញផុតពីរូងភ្នំហើយ

0
942

ប្រទេសថៃ ៖ តាមព័ត៌មានBBCបានផ្សាយឲ្យដឹងថា គឺតត្រឹមម៉ោង៨យប់នេះក្មេងប្រុសថៃចំនួន៦ នាក់ក្នុងចំនោម១២នាក់ដែលជាប់កនុងរូងភ្នំនោះត្រូវបានក្រុមអ្នកមុជទឹកជួយសង្គ្រោះចេញផុតពីក្នុង រូងភ្នំដោយជោគជ័យហើយ។

ក្រុមអ្នកជួយសង្គ្រោះបានសម្រេចចិត្តបើកប្រតិបត្តិការសង្គ្រោះភ្លាមៗនៅថ្ងៃអាទិត្យនេះព្រោះពួកគេ ព្រួយបារម្ភថាបើពន្យាពេលទៅមុខទៀតនោះ វានឹងជួបការលំបាកខ្លាំងព្រោះទឹកក្នុងអាងអាចនឹងឡើងទៀតដោយសារទឹកភ្លៀង។

ក្មេងប្រុសទាំង៦នាក់ដែលត្រូវបានសង្គ្រោះចេញមកនោះត្រូវបានគេនាំយកទៅមន្ទីរពេទ្យភ្លាមៗតាមរយៈរថយន្តសង្គ្រោះដែតចតចាំក្បែររូងភ្នំនោះរួចជាស្រេច៕

Facebook Comments
Loading...