សូត្រ ខេវិញ ខកបំណងយ៉ាងខ្លាំង ក្រោយចាញ់ ណាម ម៉ូរ៉ាក់

0
105

ភ្នំពេញ: ជំនួបរវាងណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងជាមួយសូត្រ ខេវិនក្លិបបក្សីស្លាបដែកក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៧មិថុនាបានធ្វើឲ្យខេវិនដែលមានជំនឿចិត្តថា នឹងកកកៅអីសម្រាប់ប្រកួតជម្រុះជុំទី២ទៀតនោះខកបំណងយ៉ាងខ្លាំង ។

អ្នកប្រដាល់ដែលចូលចិត្តប្រើជង្កង់ និង កែងផ្ដួលគូប្រកួតនោះបែរជាត្រូវណាម ម៉ូរ៉ាក់ដែលសម្ងំលាក់ខ្លួនយូរមកហើយនោះយកឈ្នះបានដោយពិន្ទុ ។ទាំងមន្ត្រីបច្ចេកទេស ទាំងខេវិនខ្លួនឯងក៏បង្ហាញពីការមើលស្រាលដល់ម៉ូរ៉ាក់ដែរ ។

ខេវិនដែលមានកម្លាំងក្មេង ឯ ម៉ូរ៉ាក់មានកម្លាំងចាស់តែការប្រកួតដែលមានតែ៣ទឹកនោះមានអំណោយផល យ៉ាងខ្លាំងដល់ម៉ូរ៉ាក់ ។អ្នកប្រដាល់វ័យចំណាស់រូបនេវាយលុកដោយគ្មានសំចៃកម្លាំង ។ខេវិនដែលត្រូវគេបុកខ្លាំងនោះបែរជាវ៉ៃចេញលែងរួចតែម្ដង ។បន្ទាប់ពីប្រកួតចប់ទឹកទី៣ណាម ម៉ូរ៉ាក់បានទទួលជ័យជំនះដោយពិន្ទុ ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជង្គង់ស្រួច កែងរហ័សសុខ វីរៈក្លឹបសំរោងកោងខេត្តបាត់ដំបងត្រូវ
អ្នកប្រដាល់ពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សតាត់ឲ្យខូចជើងមុនស្នូរជួងបញ្ចប់ទឹកទី ១ ។

ពេលនេះសូត្រ ខេវិន និង សុខ វីរៈខ្ទាតចេញពីការប្រកួតហើយ ឯ ណាម ម៉ូរ៉ាក់ និង ពុទ្ធ សំបូរដឹកដៃគ្នាឡើងតៅប្រកួតបន្តវគ្គជម្រុះជុំទី២ទៀត ។ពេលនេះមានអ្នកប្រដាល់១០រូបហើយដេលខ្តាតចេញពីការប្រកួត ហើយ ក៏មាន អ្នកប្រដាល់១០រូបដែរដែលកក់កៅអីសម្រាប់ប្រកួតជម្រុះបន្តនៅជុំទី២ ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់ថៃនោះអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបអេលីតគុន
ខ្មែរបានយកឈ្នះអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា(RADA)នៅទឹកទី៤ ។

អាចនិយាយបានថាសាវិនគឺជាអ្នកប្រដាល់កម្ពុជាដំបូងគេហើយដែលយកឈ្នះអ្នកប្រដាល់ថ្វ័យចំណាស់ថៃ
រូបនេះបានមុនទឹកទី៥ ។ រ៉េ ដាកម្រនឹងប្រកួតចាញ់គេណាស់ហើយប្រសិនបើចាញ់ក៏គេធ្វើឲ្យគូប្រកួតវេទនាដែរ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់នញថន ភឿតក្លិបឃ្លាំងមឿងកីឡាត្រូវអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យយកឈ្នះបាននៅទឹកទី ៣ ។

Facebook Comments
Loading...