ព្រានប្រមាញ់សត្វរមាស៣នាក់ត្រូវតោចាប់ហែកស៊ីទាំងរស់

0
440

អាហ្វ្រិកខាងត្បូង៖តាមប្រភពព៍ត៌មានDaily Mailបានផ្សាយឲ្យដឹងថា ព្រានប្រមាញ់សត្វរមាស៣ នាក់ ដែលបាននាំគ្នាសម្រុកចូលទៅក្នុងព្រៃបម្រុងការពារសត្វរមាសនៅSibuya Game Reserveក្នុងភាគខាងកើតប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានសត្វតោចាប់ហែកខាំស៊ីទាំងរស់។

ក្បាលមនុស្សម្នាក់និងអវៈយវៈសេសសល់ដែលមានស្នាមឈាមត្រូវបានគេប្រទះឃើញនៅកន្លែងកើតហេតុ។ខោ៣កំប្លេរហែករយ៉ៃក៏គេបានប្រទះឃើញនៅត្រង់កន្លែងនោះដែរ។បុគ្គលិកការពារតំបន់ នោះក៏បានរកឃើញកាំភ្លើងស្វ័យប្រវត្ថិដែលមានកម្លាំងខ្លាំង បំពាក់ដោយប្រដាប់ខ្ទប់សម្លេង ខ្សែលួសមួយចង្វាយធំ និងពូថៅមួយសម្រាប់កាប់យកកុយរមាស។

ឧទ្ធម្ភាកចក្រមួយត្រូវបានគេបញ្ជូនទៅកាន់ទីនោះដើម្បីស្រាវជ្រាវរកអ្នកនៅរស់ ប៉ុន្តែមិនមានសង្ឃឹម ច្រើនទេ។
លោកNick Foxអ្នកថែទាំនៅទីនោះបាននិយាយថា ៖យើងបានរកឃើញបំណែកសាកសព និងខោ កញ្ចាស់រហែករយ៉ៃចំនួន៣ ស្បែកជើង៣គូដែលសេសសល់នៅកន្លែងកើតហេតុ ។ពួកគេមកទីនេះ បានសម្ភារៈជាច្រើនដើម្បីលួចបាញ់សត្វរមាសយកកុយរបស់វា។ប៉ុន្តែសត្វតោដែលជាឆ្មាំការពាររបស់យើងបានខាំស៊ីពួកនេះជាចំណីបាត់ទៅហើយ៕

Facebook Comments
Loading...