ជើងខ្លាំងវ័យក្មេង សេង ស្រឿន មិនខ្លាចអ្នកប្រដាល់ថៃ កង កាងវ៉ាន

0
93

ភ្នំពេញ: អ្នកប្រដាល់កម្ពុជា សេង ស្រឿនក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកប្រកួតជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(Kong Kangwan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម លើសង្វៀន Boostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៨កក្កដា។

អ្នកប្រដាល់ថៃរូបនេះមិនជាខ្លាំងណាស់ណាទេគេឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់គេមានរបៀបវ៉ៃល្អគ្រាន់បើ ។ទោះបីគេអន់ជើងក្រោមបន្តិចក៏ពិតមែនតែការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពណាស់ពិសេសកណ្ដាប់ដៃ និង ទាត់ ចំពោះកែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ។កង កាងវ៉ានមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៩ដង ចាញ់១៨ដង និង ស្មើពិន្ទុ ១ ដង ។ ចំពោះសេង ស្រឿនពេលខ្លះគេវ៉ាបានល្អតែពេលខ្លះគឺយ៉ាប់តែម្ដង ។ គេជាអ្នកប្រដាល់ដែលវ៉ៃរបៀបកម្រោលបន្តិច ។ពេលខ្លះគេបញ្ចេញតែមួយជើង ឬមួយដៃធ្វើឲ្យគូប្រកួតសន្លប់ក៏មានតែពេលខ្លះក៏សន្លប់ដោយសារគូប្រកួតវិញក៏មានដែរ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នៈ៦៣ដង ចាញ់១២ ដង ។ជំនួបមួយនេះមិនដឹង ថានរណាឈ្នះនរណាចាញ់នោះទេ ។

Facebook Comments
Loading...