រន្ធត់ណាស់!រថយន្តមួយគ្រឿងប្រលះម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកព្រៃនប់

306

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣:០៥នាទីថ្ងៃទី០៥.០៧.២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ១៥៨-១៥៩ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រវាងម៉ូតូនិងរថយន្ត មិនស្គាល់អត្តសញាណ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ក្នុងទិសដៅស្របគ្នាពីខេត្តព្រះសីហនុ ឆ្ពោះ ទៅ ភ្នំពេញ ។ បុកប៉ះនិងម៉ូតូវេវអាលហ្វា ពណ៌ខ្មៅ គ្មាផ្លាកលេខ ជិះគ្នា០២នាក់ បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះឡាន លន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែចំការ មានទីលំនៅ ក្រុម១ ភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់ភ្លាមៗនៅនិងកន្លែង និងអ្នករួមដំណើម្នាក់ឈ្មោះ គក ទី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅដូចគ្នា (របួសធ្ងន់ធ្ងរដាច់បាត់ប្រអប់ជើងស្តាំ)ត្រូវបានបញ្ជូនទៅពេទ្រឈ្នូលវាលរេញ ។