ប៉េតង់កម្ពុជា ចេញទៅចូលរួមជើងឯកអាស៊ីនៅប្រទេសម៉ាឡេស៊ី

0
93

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបានប្រកាសឲ្យដឹងថានៅនៅចុងសប្ដាហ៍ក្រោយនេះសហព័ន្ធនឹងបញ្ជូនកីឡាករ៤រូប និង កីឡាការិនី៤រូបទៅចូលរួមប្រកួតជើងឯកអាស៊ី ។

តាមការឲ្យដឹងការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី១៣ដល់១៧កក្កដា។លោកអ៊ុក យ៉ារីគ្រូបង្វឹកយុវជនបានប្រាប់ឲ្យដឹងថា សម្រាប់យុវជនសហព័ន្ធនឹងបញ្ជូនកីឡាករក្រុមយុជន៤នាក់ទៀតក្នុងនោះកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្រ្តា កីឡាករ ភាព វ៉ាឃីម និងកីឡាករ កៅ ភក្រ្តី ពួកគេប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ៣នាក់ទល់៣នាបុរស។
លោក សុខ ម៉ុង ដែលជាគ្រូបង្វឹកកីឡាការិនីបានប្រាប់ឲ្យដឹងដែរថាសម្រាប់កីឡាការិនីទាំង៤រូបវិញនោះមានកីឡាការិនី កែ ឡេងដែលជាម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី ឌួងឌីណា ។ពួកគេលេងវិញ្ញាសាចំនួន២ គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយ៣នាក់ទល់៣នាក់នារី។

Facebook Comments
Loading...