ឌុប រដ្ឋា ទប់ទល់នឹងកីឡាករឆ្លងដែន បារាំងស្បែកខ្មៅ បានឬទេ?

0
36

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាឌុន រដ្ឋា ក្លិបអេភូថងកី
ឡានឹងប្រកួតជាមួយអ្នកប្រដាល់បារាំងស្បែកខ្មៅហាត់នៅស្រុកថៃឈ្មោះណាសេ(NASER) លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី៧កក្កដា ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។អ្នកប្រដាល់បារាំងរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដង ពីរដងដែរសមត្ថភាពរបស់គេសមល្មមជាមួយនឹងសមត្ថភាពរបស់រដ្ឋាដែរ ។ រដ្ឋាជាអ្នកប្រដាល់ជើងចាស់មួយរូបដែលមិនសូវជាមានឈ្មោះបោះសម្លេងនោះទេមិនតែប៉ុណ្ណោះឱកាសប្រកួតក៏មិនសូវជាមានច្រើនដែរ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៧ដង និងស្មើពិន្ទុ ៥ដង ។គេមាន
ស្នៀតជង្គង់ និង កែងល្អគ្រាន់បើតែបើគេខ្លាំងដែរនោះអាវុធរបស់គេបញ្ចេញលែងរួចតែម្ដង ។

ចំពោះអ្នកប្រដាល់បារាំង នាសេវិញទោះបីគេជាជនជាតិអឺរុបក៏ពិតមែនតែគេក៏ចេះប្រើជង្គង់ និង កែងដែរ ។
អ្នកប្រដាល់បារាំងស្បែកខ្មៅរូបនេះល្អកណ្ដាប់ដៃ និង ទាត់ ។ កណ្ដាប់ដៃរបស់គេធ្ងន់ហើយវ៉ៃចេញចំគោលដៅបានល្អទៀតផង ។ណាសេមានប្រវត្តិប្រកួតចំនួន៣៦ដង ឈ្នះ៣០ដង និងចាញ់៦ដង ។ជំនួបមួយនេះមិនដឹងថានរណាជាអ្នកជួបសំណាងល្អនោះឡើយ ។

អ្នកប្រដាល់ជើងចាស់សុខ សុវណ្ណដែលមួយរយៈនេះមិនសូវមានឱកាសបានឡើងសង្វៀនប្រកួតនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់ថៃផាត ស្រះកែវ(Phat Srakeo)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

សុវណ្ណប៉ុន្មានឆ្នាំចុងក្រោយនេះការប្រកួតរបស់គេមិនសូវជាបានទទួលជោគជ័យឡើយដោយសារតែអញ្ចឹងហើយទើបគេមិនសូវមានឱកាសបានឡើងសង្វៀនប្រកួតនោះ ។ សុវណ្ណមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៨ដងចាញ់១៤ដង និងស្មើពិន្ទុ ៣ ដង ។គេជាអ្នកប្រដាល់ចិត្តធំ និង ក្លាហានណាស់តែពេលនេះកម្លាំងរបស់គេឆាប់ស្រុតចុះខ្លាំងណាស់ ។

ចំពោះផាត ស្រះកែវវិញនេះជាលើកទី២ហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ កាលពីមកលើកទី១គេប្រ
កួតបានស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជាសេក កឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប ។មកលើកនេះសុវណ្ណក៏ទំនងជាមិនស្រួលខ្លួនជាមួយអ្នកប្រដាល់ថៃរូបនេះដែរ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ដង ចាញ់៨ដង និងស្មើពិន្ទុ ១ ដង ។ សុវណ្ណតស៊ូជាមួយផាត ស្រះកែវបានឬទេ ?

Facebook Comments