ប្រជាពលរដ្ឋក្រីក្រជនរងគ្រោះដោយធម្មជាតិនិងជនដែលរងគ្រោះជាយថាហេតុបានទទួលអំណោយផ្ទាល់ដៃពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច

324

កំពង់ឆ្នាំង៖ ប្រជាបលរដ្ឋចំនួន៥០០នាក់មកពីស្រុក២ក្នុងខេត្តកំពង់ឆ្នាំងគឺស្រុកជល់គីរីនិងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងបានទទួលអំណោយផ្ទាល់ដៃពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ចតាមរយះមន្ទីសង្គមកិច្ចនិងនិតិសម្បទាខេត្ត ។

ពិធីនេះធ្វើឡើងដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ចឯកឧត្តម យីយ៉ូន និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម វងសូតនិងមានការចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងលោកជំទាវកែវចន្ទ័មុន្នី ប្រធានក្រុមប្រឹក្សាឆខេត្តអភិបាលរងខេត្តអស់លោកលោកស្រីប្រធានមន្ទីស្ថាបន័និងអាជ្ញាធស្រុកនិងប្រជាពលរដ្ឋចូលរួម ។  ពិធីនេះធ្វើឡើងនៅថ្ងៃទី២កក្កដា២០១៨នៅក្នុងបរិវេណសាលាស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចឯកឧត្តម យីយ៉ូន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម្តរដ្ឋមន្ត្រី វងសូត បានពាំនាំការសាសួសុខទុកពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោសែននិងលោកជំទាវខណះដែលលោកទាំងទ្វេតែងតែគិតគូពីសុខទុកពីជីវភាពរសនៅរបស់បងប្អូនបើទួសជាក្នុងកាលះទេសះណាក៍ដោយលោកតែងតែនៅជាប់ជាមួយបងប្អូនជានិច្ច ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានលើកឡើងទៀតថាអំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្របងប្អូនរងគ្រោះដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗចំនួន៥០០នាក់វាជាអំណោយដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោសែនតាមរយះក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនិតិសម្បទានៅពេលនេះត្បិតតែមានតិចតួចក៍ពិតមែនតែវាជាការគិតគូយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខណះដែលរាជរដ្ឋាភិបាលបានជួយសម្រាលការលំបាកបានមួយគ្រាខណះដែលបងប្អូនកំពង់ជួបការលំបាកទាំងអស់នេះវាជាការចែករុំលែកគ្នាក្នុងគ្រាលំបាក់ ។

អ្នកតំណាងរាស្ត្រមណ្ឌល់កំពង់ឆ្នាំងលោកជំទាវកែវចន្ទ័មុន្នីបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាការពារអោយបាននៅសុខសន្តិភាពស្ថេរភាពសង្គមបើទួសបីជាក្នុងតម្លៃណាក៍ដោយហើយកុំជឿតាមការញុះញុងពីក្រុមអគតិដែលមានបំណងចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទះរបស់ប្រជាជន ។  លោកជំទាវបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសតំណាងរាស្ត្រនិតិការទី៦នៅថ្ងៃទី២៩មិថុនា២០១៨ខាងមុខនេះ ។

នៅបញ្ចប់ពិធីមានការចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមកពីស្រុកជល់គីរី ស្រុករលាប្អៀរទាំង៥០០នាក់ដោយក្នុងម្នាក់ៗទួលបានអង្ក២គីឡូក្រាមម៉ីមួយកេះភួយសំឡីមួយផងដែរ  ៕ សុក្ខារិន កំពង់ឆ្នាំង