សាកសពស្ត្រីម្នាក់ត្រូវបានរកឃើញថារស់ឡើងវិញនៅក្នុងទីកន្លែងតំកល់សាកសព

323

អាហ្វ្រិកខាងត្បូង៖ តាមសារព៍ត៌មានRTបានផ្សាយនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៨នេះថា ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ដែលជីវិតរបស់នាងមើលទៅស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងបាត់បង់ទាំង ស្រុងហើយនោះ ក្រោយពីនាងបានជួបនូវគ្រោះថ្នាក់ គ្រូពេទ្យក៏បានប្រកាសថា នាងបានទទួលមរ ណភាពហើយហើយក៏បញ្ជូនរូបនាងទៅកាន់ទីតម្កល់សាកសព។ប៉ុន្តែបន្តិចក្រោយមកស្រាប់តែគេ ឃើញថានានៅរស់ ដោយដង្ហើមនាងបានដកឡើងវិញ។

នេះគឺជារឿងពិតមួយដែលបានកើតឡើងទៅលើរូបស្ត្រីម្នាក់ដែលគេមិនបានប្រាប់ឈ្មោះ ហើយដែល នាងបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់រថយន្តមួយកាលពីថ្ងៃទី២៤ខែមិថុនានៅក្នុងទីក្រុងJohannesburgដែលរថយន្តរបស់នាងពុះរហែកជាជម្រៀក ។

កាសែតTimes Of South Africaបានរាយការណ៍ថា រថយន្តសង្គ្រោះឯកជនបានទៅដឹកនាង ហើយគ្រូពេទ្យបាននិយាយថា បើទោះបីពួកគេជួយសង្គ្រោះនាងក៏ដោយ ប៉ុន្តែបើពិនិត្យទៅលើស្ថាន ភាពរបួសគឺមិនសង្ឃឹមថានាងមានជីវិតរស់នៅទេ ព្រោះនាងមានរបួសធ្ងន់ធ្ងរណាស់។

អ្នកមើលការខុសត្រូវនៅក្នុងទីតម្កល់សពជាអ្នកដឹងថានាងបានដកដង្ហើមហើយក៏ស្រែកឆោឡោឡើង។ពេលនេះគ្រូពេទ្យបាននាំយកនាងមកព្យាបាលឡើងវិញហើយ ។ឯគណៈកម្មការស៊ើបអង្កេតមួ យត្រូវបានបង្កើតឡើងដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវថាតើអ្នកណាជាអ្នកប្រកាសនាង បាន ស្លាប់ទៅហើយនោះ៕