ថៃបង្កើនការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់…មានទាំងខ្មែរផងដែរ

0
166

ប្រទេសថៃ៖ តាមកាសែតបាងកកប៉ុស្ត៍បានឲ្យដឹងថាការបង្ក្រាបទ្រង់ទ្រាយធមមួយត្រូវបានសមត្ថកិច្ច ថៃអនុវត្តន៍ទៅលើជនអន្តោប្រវេសន្ត៍ខុសច្បាប់ក្នុងក្របខណ្ឌ័ទូទាំងប្រទេស បន្ទាប់ពីឯកសាររបស់ពួ កគេត្រូវផុតកំណត់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

លោករដ្ឋមន្ត្រីក្រសួងការងារថៃAdul Sangsingkeoបាននិយាយថា៖ប្រតិបត្តិការណ៍នេះធ្វើឡើងសំ ដៅទៅលើជនអន្តោប្រវេស្តន៍ដែលគ្មានឯកសារស្របច្បាប់។មិនមានការអត់អោនទេពីព្រោះ ការកំ ណត់ឲ្យជនអន្តោប្រវស្តន៍ទាំងនោះទៅបំពេញសំណុំឯកសារត្រូវបានពន្យា២ដងរួចមកហើយគឺនៅថ្ងៃទី៣១ខែមិនាម្តងនិងថ្ងៃទី៣០មិថុនាម្តងទៀតដែលជារយៈពេលចុងក្រោយបង្អស់។ដូច្នេះសកម្ម ភាពផ្លូវច្បាប់ត្រូតែអនុវត្តន៍ជាពិសេសគឺការបញ្ជូនពួកគេទៅប្រទេសខ្លួនវិញ បើសិជាអ្នកណាគ្មានឯក សារគ្រប់គ្រាន់ទេនោះ។

បច្ចុប្បន្ននេះជនអន្តោប្រវេស្តន៍ធ្វើការនៅប្រទេសថៃមានចំនួន១,១៨លាននាក់ដែលបានចុះឈ្មោះស្របច្បាប់ធ្វើការនៅប្រទេសថៃក្នុងនោះមកពីប្រទេសកម្ពុជាមាន៣៥០.៨៤០ ឡាវ៥៩៧៤៦នាក់និង៧៧៧.២១៧នាក់មកពីប្រទេសមីយ៉ាន់ម៉ា។នៅក្នុងនោះប៉ូលីសសង្សយ័ថាមានជនអន្តោប្រវេស្តន៍៩៥០នាក់រស់នៅធ្វើការងារមិនស្របច្បាប៕

Facebook Comments
Loading...