សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន

378

នៅល្ងាចថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។ កម្មវិធីនេះគឺធ្វើឡើងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដែលនឹងមានការអញ្ជើញចូលរួមពីមន្រ្តីស្ថានទូតចិន លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ព្រមទាំងអ្នកវិនិយោគគិនកម្ពុជា និងចិនជាច្រើនរូបទៀត។