ការធ្លាក់ចេញពីព្រឹត្តិការណ៍វើលខាប់របស់ Messi និង Ronaldo មានន័យថា…..

342

ប្រទេសរុស្សី ៖ តាមAFPបានធ្វើការវិភាគថា ការខ្ទាតចេញដ៏មិននឹកស្មានដល់របស់ Messi និងRonaldo ពីក្នុងព្រឹត្តិការណ៍វើលខាប់ មានន័យថាក្រុមយុវជនស្រករក្រោយៗរបស់ពួកគេបានចាប់ដណ្តើមយកទីតាំងរប ស់អ្នកទាំង២ហើយ ហើយយុវជនស្រករក្រោយទាំងនេះនឹងបង្កើតក្រុមជំនាន់ថ្មីមួយទៀតជំនួសឲ្យអ្ន កស្រករមុនតួយ៉ាងដូចជាកីឡាករMessiនិងRonaldoនេះជាដើម។

ក្រុមយុវជនស្រករក្រោយនេះ ក៏មានខ្សែប្រយុទ្ធបារាំងម្នាក់ដែរគឺKylian Mbappeដែលស៊ុតបំប៉ោងសំណាញ់​ទី​អារហ្សង់ទីនដល់ទៅ២គ្រាប់។កីឡាកររូបនេះបានប្រកាសខ្លួនឯងថាជាអ្នកប្រយុទ្ធដ៏គួរឲ្យរំភើបម្នាក់ដែលគ្របដណ្តប់ទាំងស្រុងទៅលើស្រមោលរបស់Messi។

ទាំងMessiទាំងRonaldoដែលសុទ្ធតែជាកីឡាករជើងខ្លាំង ទាំងនៅក្នុងលីគនិងនៅក្នុងការប្រកួតពា នរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៤ក៏ដូចជាព្រឹត្តិការណ៍EURO2016បានចែកផ្លូវគ្នារៀងខ្លួនវិលទៅកាន់ប្រទេសរបស់ខ្លួនវិញទាំងមិនអស់ចិត្តជាមួយនឹងសំនួររបស់មនុស្សគ្រប់គ្នាដែលចោទសួរថា តើកីឡាករបាល់ទាត់បានប្តូរជំនាន់មនុស្សហើយឬ???