អ្នកសរសេរអត្ថបទចោទថាស្ត្រីរុស្សីជាសំផឹងWorld Cupត្រូវតែសុំទោសភ្លាម

392

ប្រទេសរុស្សី ៖ តាមសារព៍ត៌មានRTបានផ្សាយឲ្យដឹងថា ពាក្យបណ្តឹងមួយត្រូវបានធ្វើឡើងទាមទារឲឲ្យមានការសុំ ទោសជាសាធារណៈពីសារព៍ត៌មានមួយដែលបានបោះពុម្ពផ្សាយអត្ថបទដ៏ចម្រូងចម្រាស់ ដោយបានពិពណ៌នាស្ត្រីរុស្សីថា ជាស្រីសំផឹងរួមភេទជាមួយបុរសបរទេសក្នុងអំឡុងព្រឹត្តការណ៍World Cupឬ ហៅឲ្យពិបាកស្តាប់បន្តិច គឺសំផឹងWorld Cup ។

មានមនុស្សប្រមាណ៣៧ ០០០នាក់បានសរសេរពាក្យបណ្ដឹងដោយអំពាវនាវឲ្យមានការសុំទោស ជាបន្ទាន់ពីនិពន្ធនាយកកាសែតMoskovskiy Komsomolets ដែលបានចុះផ្សាយអត្ថបទមួយមានចំ ណងជើងថា ៖ពេលវេលាសម្រាប់ស្រីសំផឹងៈស្ត្រីរុស្សីធ្វើឲ្យអាមាស់ ក្នុងប្រទេសខ្លួនឯង និងអាប់អោនកិត្តិយសខ្លួនឯងក្នុងអំឡុងព្រឹត្តការណ៍World Cup ។

អត្ថបទនេះមានអ្នកមើលតាមអនឡាញចំនួន៧០០ ០០០ដងនាក់។ក្រុមអ្នកតវ៉ាបាននិយាយថា អត្ថ បទនេះមានចេតនាប្រមាថស្ត្រីរុស្សីទាំងអស់គ្នា ហើយម្ចាស់កាសែតនេះត្រូវតែលប់អត្ថបទនេះចេញ ពីអនឡាញជាបន្ទាន់។ករណីនេះទំនងនឹងបញ្ជូនទៅតុលាការផងដែរ៕