ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ពីរបទ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…!

334

កណ្ដាល៖ សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ពីរបទ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ថ្ងៃសៅរ៍០៣រោចខែបឋមសាឍឆ្នាំចសំរិទ្ធិសក័ព.ស២៥៦២ ត្រូវថ្ងៃទី៣០ខែ មិថុនាឆ្នាំ២០១៨ កើតហេតុនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង ១៣និង៤០នាទីចំណុចភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យចំនួន០២នាក់(ឃាត់ខ្លួនបាន) ១-ឈ្មោះវុទ្ធី ទ្រី ហៅទ្រី ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ២-ឈ្មោះ ខន សុខី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោកស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល។

វត្ថុតាង ដកហូតមាន: ម្សៅក្រាមពណ៍សថ្លាសង្សយ័ថា សារធាតុញៀនម៉ាទឹកកក ចំនួន០៣កញ្ចប់តូច និងសំភារៈប្រើប្រាស់គ្រឿងញៀន ។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោក ធ្វើការល្បាតក្នុងមូលដ្ឋានបានឃើញជនសង្សយ័នៅចំនុចកើតហេតុខាងលើក៏ធ្វើការឃាត់ខ្លួន រួចឆែកឆេររកឃើញថ្នាំញៀនម០៣ កញ្ចប់តូចនិងសំភារៈប្រើប្រាស់គ្រឿង ហើយបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាន។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះវុទ្ធី ទ្រី និងឈ្មោះខន សុខីបានឆ្លើយថាខ្លួនពិតជាបានទិញថ្នាំញៀនចំនួន០៣កញ្ចប់តូចយកមករក្សាទុកជាប់ខ្លួនដើម្បីយកមកប្រើប្រាស់ពិតប្រាកដមែន ហើយថ្នាំញៀននេះជនសង្ស័យ បានទិញពីជនមិនស្គាល់នៅផ្លូវ៦០ម៉ែត្រសង្កាត់ចក្រអង្រែរក្រោម ក្រុងភ្នំពេញក្នុងតម្លៃ ៨០.០០០រៀល(ប្រាំបីមឺុនរៀល) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយសនសុភ័ក្ដ