TV5 Boxing Knock-Out Serie រកឃើញជើងខ្លាំង៨រូបនៅជុំទី២

0
153

ភ្នំពេញ: ពេលនេះមានជើងខ្លាំងចំនួន៨រូបហើយដែលបានកក់កៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២របស់
ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ។

ជើងខ្លាំងទី៧និង ទី៨បានកក់កៅអីបន្ទាប់ពីប្រកួតឈ្នះលើដៃគូរបស់ខ្លួនកាលពីយប់ថ្ងៃទី៣០មិថុនា ។ឈាន
រស្មីរបស់ក្លិបខេត្តរតនគីរីបានយកឈ្នះអ្ន កប្រដាល់ជើងចាស់ដូចគ្នាគឺស៊ឹម ប៊ុនឆៃរបស់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុដាច់តែម្ដង ។

ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យឈាន រស្មីឈ្នះប៊ុនឆៃដូចគ្នា ។ ជាមួយនឹងជ័យជំនះនេះរស្មីត្រូវត្រៀមខ្លួន្ ឡើងប្រកួតបន្តនៅជុំទី២ ឯ ប៊ុនឆៃត្រូវខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ ។

ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធក៏បានកក់កៅអីសម្រាបឡើងទៅប្រកួតវគ្គជម្រុះជុំទី២បន្តទៀតដែរបន្ទាប់ពីប្រកួត
ឈ្នះអ្នកប្រដាល់លី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុដាច់ដែរនោះ ។ ការប្រកួតមានតែ៣ទឹកមែនតែចៅក្រមទាំង៥បានផ្ដល់ពិន្ទុឲ្យរ៉ាមីឈ្នះដូចៗគ្នា ។ឡុង រ៉ាមីត្រៀមខ្លួនដើម្បីឡើងទៅប្រកួតវគ្គជម្រុះជុំទី២ទៀត ឯ លី តឿនបញ្ចប់បេសកកម្មត្រឹមនេះហើយ ។

ពេលនេះក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមាន៨រូបបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ ហើយក៏មាន៨រូបដែរដែលខ្ទាតចេញពីការប្រកួត ។

ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាវៀត ប៊ុនឌឿនសមាគមប្រដាល់
ក្រសួងការពារជាតិប្រកួតចាញ់អ្នកប្រដាល់ថៃភេច ថង(Phich Thong)ដោយពិន្ទុ ។

ប៊ុនឌឿនមួយរយៈនេះគេវ៉ៃខ្សោយខ្លាំងណាស់ការប្រកួតរបស់គេជួបបរាជ័យផ្ទួនៗតែម្ដង ហើយស្ថានភាពនៃ
ការប្រកួតបង្ហាញថាអ្នកប្រដាល់រូបនេះហ្វឹកហាត់តែបន្តិចបន្តួចប៉ុណ្ណោះទើបកម្លាំងក៏គ្មានបច្ចេកទេសក៏គ្មាន ។ ៥ទឹកប៊ុនឌឿនភាគច្រើនគឺជាអ្នកការពារប៉ុណ្ណោះ ។

ចំពោះគូប្រកួតក្រៅពានរង្វាន់ប៊ី ឌីណាក្លិបមហិទ្ធិរិទ្ធលោកតាដំបងដែកត្រូវអ្នកប្រដាល់សេក គឹមរូនក្លិបអង្គរ
មានជ័យខេត្តសៀមរាបបង្ខំឲ្យលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤ ។

Facebook Comments
Loading...