បរទេសពីរនាក់ប្តីប្រពន្ធ បង្ករភាពរញ៉េរញ៉ៃ ស្រែកឡូឡារ ថែមទាំងរស់នៅខុសច្បាប់ទៀត

399

ភ្នំពេញ៖ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់មានទីលំនៅផ្ទះលេខ១៧៧ ផ្លូវសុធារស ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងទៅលើ ប្ដីឈ្មោះ ROBERT EDWARD SHEARE JR ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិអាមេរិក និងប្រពន្ធឈ្មោះ ROSABELLA BELTRAN ភេទស្រី អាយុ៣៦ឆ្នាំ ជាជាតិហ្វីលីពីន ករណីបង្ករភាពរញ៉េរញ៉ៃ ស្រែកឡូឡារធ្វើអោយរំខានដល់ប្រជាពលរដ្ឋនៅម្ដុំនោះ ។

បន្ទាប់មកកំម្លាំងការិយាល័យបានធ្វើការត្រួតពិនិត្យឯកសារ ឃើញថាជននេះគ្មានលិខិតឆ្លងដែន។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។