រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

413

ព្រៃវែង ៖ នៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង២០ នាទីយប់ លើផ្លូវជាតិលេខ១ត្រង់ចំណុចគល់ស្ពានឥន្ធនូខាងកើត ចន្លោះគីឡូម៉ែត្រ (90-91) ក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ក ឡើងដោយរថយន្ត១គ្រឿងម៉ាកហាយលិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភព 2AR-5229 បើកបរដោយឈ្មោះម៉ាន់ សំអុល ភេទប្រុស អាយុ43ឆ្នាំ រស់នៅភូមិចំបក់ ឃុំប្រាសាទ រួមដំណើរ ដោយឈ្មោះ សម ដារ៉ាវុធ ភេទប្រុស អាយុ12ឆ្នាំ បើកបរក្នុង ទិសដៅពីលិចមកកើតដល់ ចំនុចខាងលើ បានរេចង្កូតទៅបុក រថយន្ត1គ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភព 2H-0234 ក្នុងទិសដៅ បញ្ច្រាស់គ្នា បើកបរដោយឈ្មោះ នាង រិត ភេទប្រុស អាយុ27ឆ្នាំ រស់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ រួមដំណើរដោយឈ្មោះ ម៉េង ជឺ ភេទប្រុស អាយុ29ឆ្នាំ និង ឈ្មោះផេង រតនៈ ភេទប្រុសអាយុ43ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា បណ្តាលអោយរថយន្តឡង់គ្រីស័រធ្លាក់ទៅខាងជើងផ្លូវ រងរបួស ទាំងសងខាង (ធ្ងន់2នាក់ និងស្រាល 1នាក់)។
សមត្ថកិច្ចបានបញ្ជូនអ្នករបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ អ្នកស្រាលទៅមន្ទីរពេទ្យបង្អែកកំពង់ត្របែក ។

ចំណែករថយន្តខូចខាតធ្ងន់ទាំងសងខាងបានស្ទូចដឹកយកមករក្សា ទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ៕