មាស ច័ន្ទមាន ជួបជើងខ្លាំងថៃលើសង្វៀនអាស៊ីអាគ្នេយ៍

374

ភ្នំពេញ: អ្នកប្រដាល់គុនខ្មែរកម្ពុជាមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិត្រូវឡើងសង្វៀនតស៊ូជាមួយអ្នកប្រដាល់ថៃផាត ឆា(Phat Cha)នៅព្រឹកថ្ងៃទី១កក្កដាលើសង្វៀនអាស៊ីអាគ្នេយ៍ ។

ច័ន្ទមានមួយរយៈនេះគេបានចំណាយពេលនៅក្នុងក្លិបដើម្បីហ្វឹកហាត់ច្រើន ។ជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អរហ័ស និងការពារបានល្អតែកន្លងមកអ្នកប្រដាល់រូបនេះឆាប់ស្រុតកម្លាំងបន្តិច។ ទោះបីកម្លាំងគេស្រុតចុះក៏ពិតមែនតែច័ន្ទមាននៅតែទ្រាំទ្រប្រកួតរហូតចប់ទឹកទី៥ ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ១៣៩ដង ឈ្នះ១០៣ដង ចាញ់៣២ដង និងស្មើពិន្ទុ៤ដង ។ រីឯអ្នកប្រដាល់ថៃផាត ឆាវិញគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរបាន២-៣លើកមកហើយដែរគេមិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះទេគេមានសមត្ថភាពប្រហាក់ប្រហែលជាមួយច័ន្ទមានដែរ ។

ផាត ឆាមានប្រវត្តិប្រកួតចំនួន៦៣ដង ឈ្នះ៥៤ដង ចាញ់៩ដង ។ការមកប្រកួតស្រុកខ្មែរកន្លងមកមានឈ្នះ
មានចាញ់ហើយសម្រាប់ការជួបគ្នាលើកនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះឡើយ ។