រកឃើញក្រុមឈានចូលដល់វគ្គ១៦ក្រុមចុងក្រោយអស់ហើយព្រឹត្តិការណ៍​ World Cup

1097

(បាល់ទាត់) ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ឆ្នាំនេះបានធ្វើដំណើរឈានចូលវគ្គ១៦ ក្រុមហើយ ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្តើមការប្រកួតតាំងតាំងពីថ្ងៃទី១៤ ខែមិថុនាកន្លងមក ខណៈមានក្រុមជម្រើសជាតិ ៣២ជាតិសាសន៍ មកពីទ្វីបទាំង៦ បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។

ខាងក្រោមនេះគីជាក្រុមទាំង១៦ ចេញមកទាំង៨ពូល នោះមាន៖
ពូល A៖ រុស្ស៊ី និងអ៊ុយរ៉ាហ្គាយ
ពូល B៖ អេស្ប៉ាញ និងព័រទុយហ្គាល់
ពូល C៖ បារាំង និងដាណឺម៉ាក
ពូល D៖ ក្រូអាត និងអាហ្សង់ទីន
ពូល E៖ ប្រេស៊ីល និងស្វីស
ពូល F៖ មិចស៊ិក និងស៊ុយអែត
ពូល G៖ អង់គ្លេស និងប៊ែលហ្ស៊ិក
ពូល H៖ កូឡុំប៊ី និងជប៉ុន។

សូមបញ្ជាក់ផងដែរថា វគ្គ១៦ចុងក្រោយ នឹងចាប់ផ្តើមប្រកួតថ្ងៃទី៣០ ខែមិថុនា ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិមាន់គកបារាំង ប៉ះអាហ្សង់ទីន៕