សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនយុវជនម្នាក់ពីបទមនុស្សឃាត. .!

444

កណ្ដាល៖ បុរសម្នាក់ត្រូវមិត្តភិក្ដកាប់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងដោយមិនដឹងមូលហេតុកើតហេតុ។

ឃាតកម្មដ៏ហាវនេះកើតឡើងនៅថ្ងៃព្រហស្បតិ៍១រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង១៨•៤៥នាទីនៅចំណុចផ្ទះឈ្មោះអ៊ូច នី ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល ។

លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារយើងអោយដឺងថា៖ ជនរងគ្រោះមានឈ្មោះ ហ៊ ផានិត ហៅ ង៉ូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅនឹងកន្លែង)។

ហើយជនសង្ស័យ០២នាក់ ទី១-ឈ្មោះអ៊ូច រី ហៅ ចូញ
ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅ ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ទី២-ឈ្មោះ ស្រេង លីដា ភេទ ប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ
(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកកាំបិតបុង័តោ ដងឈើផ្លែដែកប្រវែង២០ សង្ទីម៉ែត្រ ចំនួន ០១។

ប្រភពបានបន្តទៀតថា៖នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦•០០នាទី មានឈ្មោះឆាន់ ជរ័ ភេទប្រុស ឈ្មោះ រុំ តុលា ភេទ ប្រុស ឈ្មោះ ហ៊ ផានិត ហៅង៉ូវ (ជនរងគ្រោះ)និងឈ្មោះ ស្រេង លីដា ភេទ ប្រុស អ្នកទាំង៤ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បាននាំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែនៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពប ផឹកស្រាអស់ចំនួន ជាង០១លីត្រ រួចឈ្មោះរុំ តុលា បានខលហៅឈ្មោះ អ៊ូច រី ហៅចូញ មកផឹកជាមួយ ពេលនោះផឹកស្រាអស់ជាង០៣លីត្រ រួចក៍បបួលគ្នាទៅច្រៀង ខារ៉ាអូខេនៅឃុំត្រើយស្លា ។

មុននិងចេញទៅនាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះអ៊ូច រី ហៅ ចូញ ហើយរង់ចាំឈ្មោះអូច រី ហៅ ចូញ ងូតទឹក ពេលនោះឈ្មោះ ឆាន់ ជរ័ និងឈ្មោះ រុំ តុលា បានជិះម៉ូតូចេញទៅមុន ។

នៅតែគ្នា៣នាក់និងជនរងគ្រោះ បានមួយសន្ទុះក្រោយមកឈ្មោះ ស្រេង លីដា បានដើរចេញទៅនោមក្រោយផ្ទះ រួចចូលមកវិញក៍ឃើញឈ្មោះ ហ៊ ផានិត ហៅ ង៉ូវដេកលើឥដ្ឋមានឈាម ហើយឃើញឈ្មោះ អ៊ូច រី ហៅចូញ កាន់កាំបិតបុង័តោរួចក៍បានចាប់អោបចង្កេះឈ្មោះអ៊ូច រី កុំឲ្យកាប់ថែមទៀត ។

ឈ្មោះ អ៊ូច រី បានស្រែកថា លែងអញ អញកាប់វាថែមទៀត បានបន្តិចឈ្មោះអ៊ូច រី ទំលាក់កាំបិតបុង័តោចោលរួចក៍ឡើងជិះម៉ូតូចេញទៅបាត់តែម្ដង ។

ចំណែកឈ្មោះស្រេង លីដា បានទៅតាមហៅបងប្អូនរបស់ជនរងគ្រោះមកមើល ហើយក៍ត្រលប់មកកន្លែងកើតហេតុវិញ ទើបសមត្ថកិច្ចហៅមកសាកសួរតែម្ដង ករណីនេះកម្លាំង ជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយសនសុភ័ក្ដ