Rooney យល់ព្រមចាកចេញពីអង់គ្លេស ទៅកាន់ក្លឹបអាមេរិច DC United

408

ក្លឹប Everton បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបរបស់អាមេរិច DC Unitedដើម្បីផ្ទេរ Wayne Rooney ជាអចិន្ត្រៃយ៍ហើយ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ នឹងទៅកាន់ទឹកដីអាមេរិចវេលាម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ ហើយនឹងធ្វើសន្និសីទសារព័ត៌មាននៅក្លឹប MLS នៅថ្ងៃចន្ទ។

Wayne Rooney យល់ព្រមកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំកន្លះជាមួយក្លឹប ប៉ុន្តែតម្លៃនៃការផ្ទេររបស់កីឡាករ Rooney មិនត្រូវបានក្លឹបទាំងពីរទម្លាយចេញនោះឡើយ៕