ឃាត់ខ្លួនបាន២នាក់ ករណីលួចម៉ូតូ

406

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ ការិយាល័យ បានសហការណ៍ជាមួយ ការិយាល័យនគរបាលចរាចរណ៍ជើងគោក បានឃាត់ខ្លួន ១នាក់។

បន្ទាប់ពីមានចម្លើយសារភាពពីជនសង្ស័យខាងលើ ការិយាល័យបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបន្ត បានជនសង្ស័យចំនួន ០២ នាក់ បន្ថែមទៀត នៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួច (ម៉ូតូម៉ាកហុងដាIcon ពណ៌ក្រហម-ស លេខតួ-លេខម៉ាស៊ីន ០០២៨០៨២ ពាក់ស្លាកលេខភ្នំពេញ១AR-១៣៥២) នៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២,៣០ នាទី បញ្ជូនមកការិយាល័យ មានឈ្មោះ ៖ ជនសង្ស័យ
១-ឈ្មោះ ពេជ្រ សីហា ហៅ ចាន់ សីហា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
២-ឈ្មោះ សុខ វីឆើត ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ កម្មករសំណង់
-ស្នាក់នៅមិនពិតប្រាកដ
៣-ឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅមិនពិតប្រាកដ

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព
-ដែកសម្រាប់កាច់សោកម៉ូតូរាងសំប៉ែតចុងស្រូច ចំនួន ០១
-កូនសោខ្សៀលេខ ៨ ចំនួន ០១ ដើម
-ថ្នាំប្រភេទចាក់ ម៉ាក Daizepam ចំនួន ០១ អំពូល
-ដែលកេះចំនួន ០១
-ស៊ីរាងចាក់ថ្នាំ ចំនួន ០១
-ឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១
-បណ្ណ័សម្គាល់យានយន្តរបស់ឈ្មោះឈឹម ឡា ថតចម្លងចំនួន ០១ សន្លឹក

ភស្តុតាងម៉ូតូជារបស់ជនរងគ្រោះ
-ម៉ូតូម៉ាកហុងដាIcon ពណ៌ ក្រហម-ស លេខតួ-លេខម៉ាស៊ីន ០០២៨០៨២ ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២

ជនរងគ្រោះ
-ឈ្មោះ ឈិន ចន្ថា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងអគ្គីសនី
-មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។