ក្រសួងការបរទេស ធ្វើការបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ពីប្រទេសកម្ពុជា

457

ភ្នំពេញ: ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនបេសកម្មមួយ ទៅកាន់សហភាពអ៉ឺរ៉ុប ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៨ ដើម្បីធ្វើការបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ពីប្រទេសកម្ពុជា។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ បញ្ជូនបេសកកម្មពិសេសមួយទៅកាន់សហភាពអឺរ៉ុប ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ក្នុងគោលបំណងបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ» (Everything But Arms-EBAs) ពីប្រទេសកម្ពុជា។