ក្បាលបោះកម្ពុជាចាញ់មីយ៉ាន់ម៉ា

381

ភ្នំពេញ៖ការប្រកួតកីឡាបាល់បោះវគ្គជម្រុះហ្វីបាអាស៊ីជុំទី១ “FIBA Asia Cup 2021 Pre-Qualifiers (1st Round)”ក្រុមកីឡាបាល់បោះកម្ពុជាបន្តចាញ់ក្រោមថ្វីដៃក្រុមកីឡាបាល់បោះមីយ៉ាន់ម៉ាយ៉ាងស្ពឹកមុខបន្ថែមទៀតក្នុងលទ្ធផលបច្ចេកទេស៤៣ទល់១០៤ នាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៨ នៅប្រទេសថៃ។

ក្រុមកីឡាបាល់បោះកម្ពុជាចាញ់ក្រុមកីឡាបាល់បោះសិង្ហបូរីយ៉ាងស្ពឹកមុខក្នុងលទ្ធផលបច្ចេកទេស ៤៧ទល់១២៩ នាថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៨ នៅប្រទេសថៃ។

ការប្រកួតនេះ ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន១៦នាក់ ដែលក្នុងនោះមានប្រធានប្រតិភូ១នាក់ អនុប្រធាន ប្រតិភូ ១ នាក់ គ្រូបង្វឹក១នាក់ គ្រូជំនួយ១នាក់ និងកីឡាករចំនួន ១២នាក់ ហើយនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ នៅ NONTHABURI ប្រទេសថៃ ៕