គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង

259

កំពង់ស្ពឺ ៖ តាមសេចក្ដីរាយការណ៍ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថានៅរសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨វេលាម៉ោង ៤:០០ នាទី មានករណីគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តមួយបានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៩-៩០ ផ្លូវជាតិលេខ ៤ ស្ថិតនៅភូមទី ៤ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយស្លាប់ជនបរទេស ១នាក់ របួស ២ នាក់ ចំណែកអ្នកបើកបររថយន្តតាក់ស៊ីគេចខ្លួនបាត់ ។ រថយន្តដែលក្រឡាប់នេះជារថយន្តតាក់ស៊ី ម៉ាក Lexus RX300 ស្លាកលេខ 2O-4921 ភ្នំពេញ ពណ៌ទឹកមាស ។

លោកឧត្ដមសេនីយ៍ទោ ស្នងការបានបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់រាចរនេះគឺអ្នកបើកបរបើកក្រឡាប់ខ្លួនឯងមិនមានការបុក ឬ ប៉ះទង្គិចជាមួយរថយន្តផ្សេងទេ ។ ពេលនេះសាកសពជនរងគ្រោះសមត្ថិច្ចកំពុងនាំគ្នាគាស់យកចេញពីក្នុងរថយន្ត ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។