រថយន្តក្រុុង បុកជាមួយរថយន្តកុងតឺនរ័ បណ្តាលឲ្យដាច់ដៃ

0
209

ស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងនោះមានម្នាក់ ដាច់ដៃម្ខាងផងដែរ ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងក្រុមហ៊ុន “វ៉ាង រ៉ិច” ភ្នំពេញ-វៀតណាម បើកជែងរថយន្តកុងតឺន័រ ហើយជ្រុលទៅបុករថយន្តបែនដឹកថ្ម។

ជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
សូមបញ្ជាក់ថា មនុស្សជិះលើរថយន្តក្រុងនោះមានចំនួន២៤នាក់ ហើយអ្នករងគ្រោះមានចំនួន៥នាក់៕

Facebook Comments