សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានធ្វើការឃាត់ខ្លនជនសង្ស័យបានបីនាក់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.. .!

360

កណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានធ្វើការឃាត់ខ្លនជនសង្ស័យបានបីនាក់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុ នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង ១៨និង១០នាទី ចំណុច ៖នៅចំនុចផ្ទះឈ្មោះប៉ាង ពេជ្រ នៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹងខេត្ត កណ្តាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន០៣នាក់(ឃាត់ខ្លួនបាន) ទី១-ឈ្មោះ ប៉ាងពេជ្រ ហៅពេជ្រ ភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល
ទី២-បាវ ពូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។មុខរបរ ជាងសំណង(ឃាត់ខ្លួន) ទី៣-ឈ្មោះលឹម ពិសិដ្ឋភេទប្រុសអាយុ២៨ឆ្នាំមានស្នាក់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិពាន្ធស្រុកគងពិសីខេត្តកំពុងស្ពឺ។

វត្ថុតាង ដកហូតមាន: ម្សៅក្រាមពណ៍សថ្លាសង្សយ័ថា សារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច។ ទូរសព្ទដៃម៉ាក់ណូគាអិនចុចពិលចំនួន០៥គ្រឿង សំភារៈប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ប្រភពបានបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលពត៍មានពីកម្លាំងមហាជនល្អថាមានជនសង្សយ័កំពង់ជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលត្រពាំងវែង បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្សយ័បាន០៣នាក់ រួចបានសុំគោលការណ៏ទៅលោកស្នងការងប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឆែកឆេរកន្លែងកើតហេតុរក ឃើញថ្នាំញៀន ០១កញ្ចប់តូច សំភារៈវេចខ្ចប់ និង សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះប៉ាង ពេជ្រ បានឆ្លើយថាខ្លួនពិតជាជួញដូរថ្នាំញៀនពិតមែន ហើយថ្នាំញៀននេះជនសង្ស័យ បានទិញពីជនមិនស្គាល់ឈ្មោះ នៅភ្នំពេញចំនួន០២ កញ្ចប់តូច ៤០.០០០រៀល (បួនម៉ឺនរៀល)សំរាប់ទុកលក់និងប្រើប្រាស់នៅផ្ទះរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយសនសុភ័ក្ដ