សមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនយុវជនពីរនាក់រួមនឹងថ្នាំញៀន១២កញ្ចប់….!

0
283

កណ្ដាល៖ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាម២០១៨ សមត្ថកិច្ចស្រុកស្រុកពញាឮ បានឃាតខ្លួនជនសង្ស័យចំនួនពីរនាក់ក្នុងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក)
កើតហេតុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ០០នាទីនៅចំណុច ភូមិត្រពាំងស្លែង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យចំនួន០២នាក់ (ឃាត់ខ្លួន) ៖
១-ឈ្មោះ ស្មាន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិអូស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ២-ឈ្មោះ ជួន សុផា ហៅ កេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជា សារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក ចំនួន១២ កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់តូច ១១) ស្មើទម្ងន់ ០,៧៣ក្រាម ទូរសព្ទ័ដៃ ចំនួន០២គ្រឿង (ម៉ាក ហូវៃ០១គ្រឿង និងអាយហ្វូន ហ្វាយ០១គ្រឿង) ។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃកើតហេតុកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះល្បាត នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ លុះដល់ចំណុចកើតហេតុ មានកម្លាំងភ្នាក់ងារបានរាយការណ៍ថា មានជនសង្ស័យឈ្មោះ ស្មាន រ៉ា បានយកថ្នាំញៀនមកលក់នៅចំណុចកើតហេតុ ។ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានចុះ ដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យខាងលើ ដែលជាមុខសញាជួញដូរគ្រឿងញៀន ក៏បានបង្ក្រាបឃាត់ឆែកឆេរ រកឃើញសារធាតុញៀនចំនួន០៩កញ្ចប់តូច និងទូរស័ព្ទដៃ០១គ្រឿង ។ ក្នុងពេលនោះដែរ ជនសង្ស័យឈ្មោះ ស្មាន រ៉ា បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះ គឺយកពីឈ្មោះ ជួន សុផា ហៅ កេ ។ ហើយកម្លាំងជំនាញ ក៏បានបន្តការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះជួន សុផា ហៅ កេ និងចាប់យកវត្ថុតាង បានថ្នាំញៀន ចំនួន០៣កញ្ចប់ទៀត (កញ្ចប់ធំ០១ និងកញ្ចប់តូច០២) និងទូរស័ព្ទដៃ០១ គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃនេះ គឺទៅទិញ នៅប្រឡាយគល់ស្ពាន លីយ៉ុងផាត់ ព្រែកព្នៅ យកមកលក់បន្តផង និង ជក់ខ្លួនឯងផង ។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយសនសុភ័ក្ដ

Facebook Comments