លោក វង សូត បានលេីកទឹកចិត្តដល់ កីឡាករ-កីឡាការិនី ជ័យលាភីក្នុងការប្រកួតកីឡាជាតិលើកទី២

0
104

(ត្បូងឃ្មុំ)៖ ឯកឧត្តមរដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំនេះសំណាល និងផ្តល់ប្រាក់រង្វាន់លើក ទឹកបន្ថែម ដែលកម្មវិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូង នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

លោក រដ្ឋមន្ត្រីបានថ្លែងទៅកាន់ កាន់កីឡាករ កីឡាការិនីថា នេះជាមោទនៈភាពមួយសម្រាប់ខេត្ត ត្បូងឃ្មុំ ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិត ក្នុងការ ប្រគូតកីឡាជាតិលើកទី២នេះ ខណៈលើកទី១ យើងមិនបាន ទទួលមេដាយសូម្បីតែមួយគ្រឿង។

នៅការប្រកួតលើកក្រោយៗទៀត លោករដ្ឋមន្ត្រី សង្ឃឹមថា យើងនឹងកាន់តែទទួលបានលទ្ធផល ល្អជាងនេះបន្ថែមទៀត។ លទ្ធផលនេះបង្ហាញពីការខិតខំរបស់ លោកគ្រូអ្នកគ្រូ និងក្រុមកីឡាករដែលបានខិតខំប្រេងប្រែង ទាំងអស់គ្នាក្រោមដំបូលសុខសន្តិភាព។

លោក វង សូត បន្តថា យើងមានសុខសន្តិភាពយើងមាន ពេលមិនថាប្រកបរបររកស៊ីចិញ្ចឹមជីវិត បង្កើនជីវភាពបាន ប្រសើរនោះទេពោលគឺយើងមានពេលធ្វើអ្វីគ្រប់បែបយ៉ាងជាក់ ស្តែងដូចជាការប្រគួតកីឡាជាតិនេះជាដើមដែលប្រទេសយើង បានចាប់ផ្តើមវិញបន្ទាប់ពីស្រុកទេសមានសុខសន្តិភាពយ៉ាង ពេញលេញ។ ដូចនេះក្នុងនាមជាយុវជន និងប្រជាពលរដ្ឋ សូមចូលរួម រក្សាសុខសន្តិភាពនេះឲ្យបាន ពិសេសយើងត្រូវពង្រឹងលទ្ធិ ប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំថែមទៀត នោះគឺត្រូវទៅចូល រួមបោះឆ្នោតជ្រើរើសតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ។

បើតាមរបាយការណ៍លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទី អបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខេតត្បូងឃ្មុំ បានដឹកនាំកីឡាចំនួន១០ប្រភេទ ទៅចូលរួមការប្រគួតកីឡាជាតិលើកទី២ ក្នុងនោះទទួលបានមេដាយមាស៦គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធិ ១៣សរុបទទួលបាន មេដាយចំនួន២៨គ្រឿងផងដែរ។

ក្រោយពីបញ្ចប់ការសំណេះសំណាល រដ្ឋមន្ត្រី វង សូត បានឧបត្ថម្ភថវិការដល់កីឡាករ កីឡាការិនី ដែរទទួលបានមេដាយសរុបចំនួន២៨គ្រឿង ក្នុងនោះ ៖ មេដាយមាសចំនួន៦គ្រឿង ក្នុងម្នាក់ៗទទួលថវិការចំនួន១ លានរៀល មេដាយប្រាក់ចំនួន០៩គ្រឿង ក្នុងម្នាក់ៗទទួលថវិការចំនួន៦០ម៉ឺនរៀល មេដាយសំរឹទ្ធិចំនួន១៣គ្រឿង ក្នុងម្នាក់ៗទទួលថវិការចំនួន៤០ ម៉ឺនរៀល ក្រុមកីឡាបាល់បោះដែរទទួលបានមេដាយសំរឹទ្ធិ១គ្រឿង ទទួលបានថវិការចំនួន៣លានរៀល និងក្រុមកីឡាបាល់ឱបជាក្រុមទទួលបានមេដាយមាស១គ្រឿង ទទួលបានថវិការចំនួន៤លានរៀលផងដែរ៕

Facebook Comments
Loading...