ថ្ងៃនេះប្រទេសចំនួន៥ក្នុងអាស៊ាននឹងបើកកិច្ចប្រជុំធំមួយនៅក្នុងទីក្រុងបាងកក

0
148

ប្រទេស៥នៅក្នុងតំបន់អាស៊ាន គឺថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាមនឹងចូលរួមក្នុងកិច្ចប្រជុំថ្នា ក់នាយករដ្ឋមន្ត្រីនៅក្នុងទីក្រុងបាងកកប្រទេសថៃ។កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ៖ការរីក ចម្រើនរួមគ្នា ដែលជាការជួបជុំនៃមេដឹកនាំមកពីតាមបណ្តាប្រទេសដែលនៅជាប់ទន្លេអាយ៉េវ៉ាដា ទន្លេមេគង្គនិងទន្លេចាវប្រាយ៉ា។គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីជំរុញពង្រឹងខឿនសេដ្ឋកិច្ចនៃប្រ ទេទាំងនេះឲ្យមានការរីកចម្រើនទៅមុខទៀត។

កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយអត្ថបទវិភាគមួយដោយបានសរសេរថា បើទោះបីជាបណ្តាប្រទេ សជាសមាជិកទាំង៥ដែលគេស្គាល់ថាជាCLMVTមិនមែនជាក្រុមប្រទេសធំដោយមានប្រជាជនត្រឹម តែ២០០លាននាក់ ប៉ុន្តែវាគឺជាទីតាំងនៃបណ្តុំទីផ្សារដ៏ធំមួយដែរ។ក្រុមប្រទេសទាំងនេះមានកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧%ទៅ៨%ក្នុងមួយឆ្នាំហើយបើប្រៀបធៀបទៅឃើញថាមានទំហំធំជាងសេដ្ឋកិច្ច នៃប្រទេសនៅតំបន់អាស៊ីមួយចំនួនទៀតផង។

អ្នកវិនិយោគជាច្រើនប្រហែលស្គាល់តែអស៊ានប៉ុណ្ណោះ ប៉ុន្តែពេលនេះពួកគេក៏ត្រូវដឹងថា នៅក្នុងបេះ ដូងអាស៊ានក៏មានក្រុមប្រទេសដែលមានសក្តានុពលមួយទៀតតួយ៉ាងដូចជាក្រុមប្រទេសទាំង៥ខាង លើនេះជាដើម៕

Facebook Comments
Loading...