មន្ត្រីចំនួន៣២នាក់ ក្លាយជាគ្រូបង្គោល ដែលប្រសូត្រចេញពីវគ្គសិក្សាចំនួន២ថ្ងៃ ផ្នែកគ្រប់គ្រងជំងឺ និងកត្តាចង្រៃលេីដំណាំដំឡូងមីនិងពោត

0
125

ត្បូងឃ្មុំ៖ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ៣២នាក់ បានក្លាយជាគ្រូបង្គោល ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនស្តីពីការគ្រប់ គ្រងជំងឺនិងកត្តាចង្រៃលើដំណាំដំឡូង មីនិងពោត រយៈពេល ២ថ្ងៃ ដែលរៀប ចំឡើងដោយការិយាល័យនីតិកម្មកសិកម្ម គាំទ្រថវិកាពីគម្រោង CAVAC II នៃប្រទេសអូស្ត្រាលី នៅរមណីយ ដ្ឋាន រីលេក្ស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទិរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃនេះ គឺ (១២-១៣ មិថុនា ២០១៨) សិក្ខាកាម បានសិក្សាពីការគ្រប់ គ្រង ការទុកដាក់ ការតាំងលក់ ការពិនិត្យគុណភាព សុពលភាព គុណសម្បត្តិ ផលវិបាកនៃ ថ្នាំកសិកម្ម និងការសិក្សាពីប្រភេទជំងឺនិងកត្តាចង្រៃដែលតែងកើតមានលើដំណាំដំឡូងមីនិងពោត និងរបៀបប្រើ ប្រាស់ថ្នាំកសិកម្មដែលមានប្រសិទ្ធភាពទប់ស្កាត់និងកម្ចាត់ជំងឺនិងកត្តាចង្រៃ។ ផ្សារភ្ជាប់ជាមួយទ្រឹស្តី គ្រូឧទ្ទេស បានផ្តល់ឱកាសឲ្យសិក្ខាកាមចុះធ្វើកម្មសិក្សាជាក់ស្តែងនៅដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និង ចម្ការដំណាំដំឡូងមីនិងពោតផងដែរ។

តាមការវាយតម្លៃ សិក្ខាកាមរីករាយសប្បាយចិត្តនិងទទួលបានការយល់ដឹងជាច្រើនទៀត។

លោកប្រធានបានបញ្ជាក់ទៀតថា គ្រូបង្គោលចំនួន៣២នាក់នេះ ដែលបានឆ្លងវគ្គសិក្សាដ៏មានសារៈសំខាន់ សង្ឃឹមថានឹងយកចំណេះដឹងនេះ ជួយដល់មូលដ្ឋាន ដេីម្បីដំណេីរការលេីដំណាំគ្រប់ប្រភេទឱ្យបានប្រសេីរឡេីង និងទទួលបានភាពជោគជ័យ ៕

Facebook Comments
Loading...