អាមេរិចនិងកូរ៉េខាងជើងកសាងកំហុសដ៏ធំមួយនៅក្នុងសេចក្តីថ្លែងការណ៏រួមរបស់ខ្លួន

0
112

លោករដ្ឋមន្ត្រីការពារជាតិអាមេរិចបាននិយាយថា សហរដ្ឋអាមេរិចចង់ឲ្យមានការកំណត់ កាលបរិច្ឆេទច្បាស់លាស់ក្នុងការរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនៅត្រឹមឆ្នាំ២០២០។ អត្ថាធិប្បាយនេះបានធ្វើឡើងតែមួយថ្ងៃ ក្រោយពីជំនួបកំពូលរវាងលោកត្រាំនិងលោកគីម នៅប្រទេសសឹង្ហបុរី។

នៅក្នុងសេចក្តីថ្លែងការរួមលោកគីម ជុងអ៊ុនបានសន្យារំសាយចោលទាំងស្រុងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងឧបទ្វីបកូរ៉េ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ទេ ហើយក៏មិនបានចែងឲ្យច្បាស់ថាតើត្រូវរំសាយរបៀបយ៉ាងម៉េចផងទេ។ថ្លែងនៅប្រទេសកូរ៉េខាងជើង កាលពីម្សលមិញលោករដ្ឋមន្ត្រីការពារជាតិអាមេរិចPompeo បាននិយាយថា យើងនៅមានការពិភា ក្សាគ្នាជាច្រើនទៀតដែលត្រូវធ្វើជាមួយកូរ៉េខាងជើង។

នៅពេលដែលអ្នកកាសែតសួរថា ហេតុអ្វីបានជាមិនយកចំនុចនេះមកដាក់នៅក្នុងសេចក្តីថ្លែងការណ៍ រួម លោកPompeo បាននិយាយថា នេះគឺជាបញ្ហាដែលគួរឲ្យអាមាស់និងគួរឲ្យអស់សំណើចខ្លាំងណាស់៕

Facebook Comments