ឆ្មារពណ៌សថ្លង់មួយក្បាលទស្សន៍ទាយថាក្រុមបាលទាត់រុស្សីនឹងឈ្នះយប់នេះ

0
37

ការប្រកួត៨លើកចុងក្រោយនេះរបស់ក្រុមបាល់ទាត់រុស្សីមិនដែលបានឈ្នះទាល់តែសោះ។ ប៉ុន្តែឆ្លងតាមការទស្សន៍ទាយរបស់សត្វឆ្មាថ្លង់ពណ៌សមួយក្បាល កាលពីពេលកន្លងទៅនេះបានដាក់ជំនឿទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមរុស្សី។ ក្រុមកីឡាបាល់ទាត់រុស្សីនឹងត្រូវបើកឆាកជួបជាមួយក្រុមអារ៉ាប៊ីសាអូឌីតនារាត្រីនេះវេលាម៉ោង៩ម៉ោងនៅប្រទេសកម្ពុជា។

ឆ្មាពណ៌ស ត្រចៀកថ្លង់ស្តាប់អ្វីអត់ លឺនោះគឺជាឆ្មាផ្លូវការដែលគេយកមកឲ្យធ្វើការទស្សន៍ទាយស ម្រាប់ការប្រកួតបាល់ទាត់World Cup2018នេះ។ក្នុងការទស្សន៍ទាយកាលពីយប់ថ្ងៃពុធម្សិលមិញ នេះសត្វឆ្មាបានសម្រេច សម្រេចចិត្តរុញគ្រាប់បាល់តូចទៅក្រោមទង់ជាតិរបស់រុស្សីដោយមិនរុញទៅ ខាងទង់ជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីតទេ។

ការប្រកួតនៅយប់ថ្ងៃសុក្រគឺអេហ្ស៊ីប ប្រកួតជាមួយអ៊ុយរុយហ្កាយ នៅម៉ោង៧យប់ ,ម៉ូរ៉ូកូប្រកួតជាមួ យអ៊ីរ៉ង ម៉ោង១០យប់និងពរ័ទុយហ្កាល់ប្រកួតជាមួយអេស្ប៉ាញម៉ោង១រំលងអាធ្រាតម៉ោងនៅប្រទេ សកម្ពុជាយើង៕

Facebook Comments