ហ៊ីង ប៊ុនហៀងអះអាងថាគ្មានលុយដំកល់នៅធនាគារទុកឲ្យអាមេរិកបង្កកទេ

0
51

លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ហ៊ីង ប៊ុនហៀងអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងអង្គរក្សបាននិយាយប្រាប់វេបសាយក្នុងស្រុកមួយកាលពីថ្ងៃរសៀលទី ១៣ខែមិថុនានេះថា លោកគ្មាន​លុយនៅធនាគារទុកឲ្យអាមេរិចបង្កកនោះទេ។​ កុំសូម្បីថាមានលុយដំកល់ទុកនៅក្នុងធនាគាររបស់អាមេរិច ទោះធនាគារនៅក្នុងស្រុកខ្មែរក៏លោកគ្មានដែ។ លោកបានហៅការចោទប្រកាន់នោះថា ជាការបំពានលើរូបលោកទាំងស្រុង។

លោកហ៊ីង ប៊ុនហៀងបាននិយាយទៀតថា លោកក៏គ្មានក្រុមហ៊ុនរកស៊ីអ្វីដែរ ដូច្នេះលោកមិនព្រួយបារម្ភទេ។ លោកហ៊ីង ប៊ុហៀងបានចេញមកប្រតិកម្មបែបនេះក្រោយពីក្រសួងរតនាគារអាមេរិកបានចេញសេច ក្តីសម្រេចបង្កកលុយលោកហ៊ីង ប៊ុនហៀងដោយចោទរូបលោកថាបានចូលដៃក្នុងការរំលោភសិទ្ធមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដោយគេមើលឃើញថា សេចក្តីសម្រេចនេះមានគោលដៅខា ងនយោបាយពិតប្រាកដ៕

Facebook Comments