ធនាគារជាតិនៃកម្ពុជា ប្រកាសសាងសង់អគារស្នាក់ការថ្មីលើទីតាំងចាស់

0
129

ភ្នំពេញ៖ តាម Facebook Page ជាផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា នឹងសាងសង់ អគារស្នាក់ការថ្មីលើទីតាំងចាស់នាពេលឆាប់ៗខាងមុខ។

យោងតាមការប្រកាស របស់ធនាគារជាតិ បានឲ្យដឹងទៀតថា អគារស្នាក់ការថ្មីនេះ នឹងត្រូវរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរ បង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនរបស់វិស័យធនាគារនាពេលបច្ចុប្បន្ន។

ក្រៅពីបង្ហាញគម្រោងអគារថ្មី​ ធនាគារជាតិក៏បានបង្ហាញអគារចាស់តាំងពីឆ្នាំ១៩៥៤ផងដែរ៕

Facebook Comments