រុស្សីសង្ឃឹមថានឹងទទួលបានចំណូលជិត២ពាន់លានដុល្លារពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

0
177

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងអភិវឌ្ឍន៍រុស្សីបាននិយាយថា ប្រទេសរបស់លោកនឹងទទួលបានចំ ណូលយ៉ាងច្រើនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះនៅពេលដែលភ្ញៀវទេសចរណ៍ នាំគ្នាសម្រុកចូលមកទស្សនាបាល់ទាត់។

លោកបានថ្លែងប្រាប់RTថា ៖យោងតាមការវាយតម្លៃរបស់យើង ភ្ញៀវបរទែសនឹចំណាយប្រាក់ប្រមា ណ១៦០០លានដុល្លារអាមេរិចក្នុងអំឡុងព្រឹត្តិការណ៍វើលខាប់នៅក្នុងប្រទេសរុស្សី។លោកបានសំ ដែងការជឿជាក់ថា ការដាក់ទណ្ឌកម្មលោកខាងលិចមកលើប្រទេសរុស្សីនឹងមិនប៉ះពាល់មកលើប ញ្ហាននេះទេ។តាមការប៉ាន់ប្រមាណនឹងមានភ្ញៀវបរទេស៤០០ ០០០នាក់នឹងមកកាន់ប្រទេសរុស្សី នៅក្នុងព្រឹត្តិការណ៍នោះ ។

លោកបាននិយាយទៀតថា ភាពទំនើបនៃរចនាសម្ពន្ធ័សម្រាប់ការប្រកួតវើលខាប់ នឹងផ្តល់ផលវិជ្ជមា នទៅលើវិស័យជាច្រើន រាប់ទាំងស្តង់ដារនៃការរស់នៅរបស់ប្រជាជនទៀតផង៕

Facebook Comments
Loading...