ពីធីជួបសំណេះសំណាល និងពង្រឹងថ្នាក់ដឹកនាំជាសមាជិកក្រុមកាងារគណះបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង

0
87

កំពង់ឆ្នាំង៖  ប្រធានក្រុមការងារថ្នាក់កណ្តាលគណះបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ឆ្នាំងសម្តេចចៅហ្វាវាំង គង់សំអុល បានធ្វើការជម្រុញអោយមន្ត្រីគណះបក្សនៅតាមមូលដ្ឋានក្នុងក្រុងកំពង់ឆ្នាំងត្រូវធ្វើការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមនិងរៀបចំឯកសារនានាដែល គ ជ ប បានកំណត់ដើម្បីត្រៀមក្នុងការបោះឆ្នោតនៅថ្ងៃទី២៩កក្កដា២០១៨ខាងមុខនេះ   ។

សម្តេចធ្វើការជម្រុញបែបនេះនៅក្នុងពិធីជួបសំណេះសំណាលនិងពង្រឹងថ្នាក់ដឹកនាំជាសមាជិកសមាជិការក្នុងគណះបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទាំង៤៤១នាក់មកពីសង្កាតក្នុងក្រុងកំពង់ឆ្នាំង   ។  ពិធីនេះធ្វើឡើងក្រោមអធិបតីភាពប្រធានក្រុមការងារថ្នាក់កណ្តាលគណះបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ឆ្នាំងសម្កេចចៅហ្វាវាំង គងសំអុល រួមដំណើរដោយឯកឧត្តម គុយសុផល និងអស់លោកលោកស្រីជាសហការីនិងសមាជិកសមាជិការគណះបក្សប្រជាជនកម្ពុជាដែលជាថ្នាក់ដឹកនាំក្នុងក្រុងខេត្តកំពង់ឆ្នាំង  ។  ពិធីនេះធ្វើឡើងនៅថ្ងៃទី១២មិថុនា២០១៨នៅក្នុងស្នាក់ការគណះបក្សបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង  ។

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងសម្តេចចៅហ្វាវាំងបានបន្តធ្វើការជម្រុញទៀតថា សុខសន្តិភាពមានតម្លៃណាស់សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិខណះសម្តេចតេជោបានដាក់ចេញនៅគោលនយោបាយឈ្នះៗទទួលបានមកនៅសុខសន្តិភាព ស្ថេរភាពពេញលេញក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍និងរីចម្រើនលើគ្រប់វិសយ័រហូតមកដក់សព្វថ្ងៃ  ។

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានលើកឡើងទៀតថាការផ្តល់សេវ៉ាសាធារណះជូនបងប្អូនប្រជាពលរដ្ឋគឺជាការចាំបាច់បំផុតជាពិសេសការផ្តល់នូវតម្រូវការប្រចាំថ្ងៃជូនពួគគាត់ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗគឺត្រូវតែធ្វើអោយបានរហស័ទាន់ចិត្តប្រកបដោយតម្លាភាពត្រឹមត្រូវនិងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសិលធម៍របស់មន្ត្រី ហើយនិងប្រាកដ៍ប្រជានិងទទួលបាននៅការគាំទ្រមកវិញពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលលោកជាម្ចាស់ឆ្នោតហើយឈានទៅទទួលបានជោគជយ័ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦នៅថ្ងៃទី២៩ក្កដា២០១៨ខាងមុខនេះ  ។  ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងក៍បានធ្វើការអំពាវនាវដល់មន្ត្រីគណះបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សារការពារអោយបាននៅសុខសន្តិភាពស្ថេរភាពបើទោះជាក្នុងតម្លៃណាក៍ដោយនិងកុះជឿតាមការញុះញុងពីក្រុមអគតិដែលមានបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតចេញពីការបោះឆ្នោតដោយឆន្ទះរបស់ប្រជាពលរដ្ឋត្រូវតែចិញ្ចឹមចិត្តប្រជាពលរដ្ឋដោយធ្វើតែអំពើណាល្អៗនិងត្រូវចុះអោយដល់លំនៅដ្ឋានរបស់ពួកគាត់ក្តាប់ពីក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង  ។

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងសម្តេចចៅហ្វាវាំងធ្វើការផ្តាំផ្ញើដល់បងប្អូនដែលជាសមាជិកសមាជិការគណះបក្សប្រជាជនកម្ពុជានិងបងបប្អូនប្រជាបលរដ្ឋទាំងអស់ត្រូវតែបំពេញកតព្វកិច្ចរបស់ខ្លួនដែលបានរៀបចំឯកសារដោយ គ ជ ប បានធ្វើការកំណត់អោយនិងអញ្ជើញទៅបោះឆ្នោតគ្រប់គ្នាដើម្បីជ្រើសរើសតំណាងរាស្ត្រនិតិកាទី៦នៅថ្ងៃទី២៩ក្កកដា២០១៨ខាងមុខនេះ  ។

នៅបញ្ចប់បិធីក្រុមការងារបានធ្វើការចែកជូនវត្ថុអនុស្សាវរីយ៍កំដដៃជូនដលសមាជិកសមាជិការចំនួន៤៤១នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១និងថវិការ១០០០០រៀលផងដែរ ៕  ជាវុត្ថាកំពង់ឆ្នាំង 

Facebook Comments