រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះនៅព្រឹត្តិការណ៍ភ្នំពេញ មានអ្នកច្រើនជាឆ្នាំមុន

0
35

ភ្នំពេញ: ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២មិថុនាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានឲ្យដឹងថាកាលពីឆ្នាំកន្លងទៅមានអ្នកចូលរួមរត់ជាង៤.០០០នាក់សម្រាប់ឆ្នាំនេះលោកមានជំនឿចិត្តថាចំនួនអ្នករត់នឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ។

ទោះជាយ៉ាងនេះក៏ដោយក៏គេសង្កេតឃើញថាគិតត្រឹមពេលនេះអ្នកចូលរួមរត់ចម្ងាយ២១គីឡូម៉ែត្រជាជនបរទេសមានចំនួនជាង២០០នាក់ខ្មែរជាង១០០នាក់រត់១០គីឡូម៉ែត្របរទេសជាង២០០នាក់ខ្មែរជាង១.០០០នាក់ និងរត់ ៣គីឡូម៉ែត្របរទេសជាង៥០នាក់ និង ខ្មែរជាង១.០០០នាក់ ។បរទេសគឺមកពីប្រទេសចំនួន៣៦ ។

ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំ២០១៨នេះនឹងធ្វើនៅព្រឹកថ្ងៃអាទិត្យទី១៧មិថុនាដោយកំណត់ការចេញដំណើរ និងដល់ទីនៅមុខព្រះបរមរាជវាំងដូចរៀងរាល់ឆ្នាំ ។

Facebook Comments