ស្នងការខេត្តត្បូងឃ្មុំ​ ដកហូតយកគម្របដបត្រូវរង្វាន់ពីថៅកែ​ មកទុកអោយម្ចាស់រង្វាន់វិញ

0
209

ខេត្តត្បូងឃ្មុំ: គម្របដបតែ​ អូឈិ​ ដែលត្រូវរង្វាន់​ ហើយត្រូវថៅកែយកពីកម្មករនោះ​ ពេលនេះ​ លោកឧត្ដមសេនីយ៍ទោ​ បែ​ន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូនប្អូនប្រុសម្ចាស់គម្របពិត​ ។​

ខាងក្រោមនេះជារបាយការណ៍លទ្ធផលស្រាវជ្រាវបឋមរបស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ​

សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១មិថុនាភ្លាម។ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការសុើបអង្កេត
ចម្លើយបឋម
*ករណីនេះជារឿងពឹត
*ពាក់ព័ន្ធមនុស្ស៣នាក់មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធិប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអុិឈិ១ដបហូប២នាក់ និងថៅកែការ៉ាអូខេ វិមានទ្រព្យ ។
*រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
*អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់..
*យើងនិងទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។

ពេលនេះមនុស្សទាំង៣ នាក់​ និងគម្របដបបាននិងកំពុងស្ថឹតនៅកន្លែងនគរបាលស្រុកមេមត់​ ។

Facebook Comments
Loading...