កាយសម្ព័ន្ធកម្ពុជាទៅចូលរួមការបោះជំរុំហ្វឹកហាត់នៅថៃ

0
44

ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធបានបានបញ្ជូនគ្រូជំនួយ២រូប កីឡាករ១រូបដែលមានលោក វាស សារិទ្ធិ លោក សោ សុផេង ជាគ្រូជំនួយ និងកីឡាករ អៀ សៀវមីញដើម្បីចូលរួម“ Training Camp MAG Coaches Bangkok”។

បញ្ហាសំខាន់ដែលសហព័ន្ធបញ្ជូនទៅចូលរួមបែបនេះព្រោះព្រឹត្តិការណ៍ផ្តល់អត្តប្រយោជន៍សំខាន់ដល់គ្រូបង្វឹកនិងអត្តពលិកតែម្តងដោយសារមានប្រទេសជាច្រើននៅក្នុងតំបន់ចូលរួម។រយៈពេលមួយសប្តាហ៍សម្រាប់ហ្វឹកហាត់
មានសារៈសំខាន់ៗជាច្រើនដូចជា ការផ្តល់បទពិសោធន៍គ្នារវាងប្រទេសទំាង១០ចូលរួម នូវលក្ខណៈបច្ចេកទេស និងបទពិសោធន៍ជាមួយគ្នាក្នុងនោះសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិក៏បានបញ្ជូនមន្ត្រីជំនាញការជាគ្រូឧទ្ទេសក្នុងការបទពិសោធន៍ដល់សិក្ខាកាម។

លោកអគ្គលេខាធិការបានបន្តថាការបោះជំរុំនេះគ្រូយើងទទួលបានបទពិសោធន៍ល្អៗគឺបទពិសោធន៍ដែលគេផ្ដល់ឲ្យវាស្របទៅតាមជំនាញ កម្រិតសមត្ថភាពដែល កីឡាករ-កីឡាការិនីអាចធ្វើបាននិងធ្វើឲ្យយើងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីជំរុញឲ្យកីឡាករ-កីឡាការិនីវ័យក្មេងឈានដល់កម្រិត “កម្រិតអន្តរជាតិ”។

Facebook Comments