ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកជាមួយម៉ូតូ

0
132

កំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់ក្រោយពីបានបញ្ជូនដល់មន្ទីពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តធុនធំនិងម៉ូតូជិះឌុបគ្នា២នាក់ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១​និង១៥នាទី ថ្ងៃទី១១មិថុនា២០១៨ លើកំណាត់ផ្លូវក្រាលកៅស៊ូខេត្តត្រង់ចំណុចផ្លូវខ្វែងទិសគ្នាខាងក្រោយរោងចក្រM&Vដែលស្ថិតក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុរថយន្តធុនធំដឹកងីវ៉ាន់ម៉ាក ហ្វុយស្យូ សខៀវ ពាក់ស្លាក ភ្នំពេញ 3B 4214 បើកបរក្នុងទិសដៅពី កើតទៅលិច ដោយឡែកអ្នកបើកបរម៉ូតូ ជិះឌុបគ្នាទិសដៅពីត្បូងទៅជើងខ្វែងទិសគ្នាផ្លូវក្នុងក្រុងក្នុងល្បឿនលឿនទាំងរថយន្តនិងម៉ូតូមកដល់ចំណុចកើតហេតុបានបុកគ្នាតែម្តងបណ្តាលអោយអ្នកបើកបរម៉ូតូឌុបគ្នាខ្ទាតចេញពីម៉ូតូបោកក្បាលនិងថ្នល់បណ្តាលអោយរងរបួសធ្ងន់ទាំងពីនាក់ ។ ប្រភពពីសមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថាជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ ១ គង់វិល្លា ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ២ ឈ្មោះ នៀងស៊ិនតារាភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅក្នុងភូមិកំពង់អូសសង្កាត់ផ្សារឆ្នាំង  ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់ ដោយឡែកអ្នកបើករថយន្តធុនធំដឹកឥវ៉ាន់បានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ  ។  ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សារទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំងរងចាំធ្វើការដោះស្រាយតាមនិតិវិធី  ។  ការសន្និដ្ឋានរបស់សមត្ថកិច្ចបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនផ្លូវក្នុងក្រុងទាំងរថយន្តនិងអ្នកបើបរម៉ូតូនិងខ្វះការប្រុងប្រយត្ន័ទើបបណ្តាលអោយកើតមានគ្រោះថ្នាកចរាចរណ៍បង្កអោយមានអ្នកស្លាប់និងរបួសដូច្នេះ ។

សូមបញ្ជាក់ផងដែរថាគ្រាន់តែរយះពេល២ថ្ងៃកើតមានករណីគ្រោះថ្នាកចរាចរណ៍២លើកក្នុងខេត្តកំពង់ឆ្នាំធ្វើអោយមនុស្សស្លាប៣នាក់និងរងរបួស១ម្នាក់ផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

Facebook Comments
Loading...