(តភាគ) មិនមធ្មតាទេឈ្មោះស្រស់ សេពគ្រឿងញៀនហើយរកស៊ីបទល្មើសព្រៃឈើទៀត

0
83

ខេត្តមណ្ឌលគិរី៖ ពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ស្នើដល់អជ្ញាធរខេត្តមណ្ឌលគិរី សូមមានចំណាតការចុះបង្រ្កាបរថយន្តដឹងឈើ ឈ្មួញឈ្មោះ ស្រស់ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងសកម្មជារៀងរាល់ថ្ងៃយកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានខ្លាចញញើតសមត្ថិច្ច និងមន្រ្តីជំនាញនៅក្នុងស្រុកកែវសីមាឡើយ ដោយសារមានសារធាតុញៀននៅក្នុងខ្លួន។

ហើយជារៀងរាល់ថ្ងៃឈ្មួញខាងលើនេះ បានប្រើប្រាស់កូនចៅ យករថយន្តសាំយ៉ុងរបស់ខ្លួនចំនួន៣គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតយកមកលាក់ទុកនៅក្រោយផ្ទះ ពេលដែលមន្រ្តីជំនាញ អភិរក្សជីវៈសម្រុះសីមាចុះបង្រ្កាប ឈ្មួញឈ្មោះស្រស់នេះ បានអោយកូនចៅយកដាវសាំមុរ៉ៃ ដេញកាប់មន្រ្តីជំនាញ ដោយមិនខ្លាចអីបន្តិចសោះ ដោយសារឥទ្ធិពលគ្រឿងញៀតនៅក្នុងខ្លួន។

ដោយហេតុនេះហើយ ទើបពលរដ្ឋ ស្នើដល់អាជ្ញាធរខេត្តមណ្ឌលគិរី សូមដាក់កម្លាំងថ្នាក់ខេត្តចុះបង្រ្កាប ឈ្មួញឈ្មោះស្រស់ និងកូនចៅដែលប្រើប្រាស់គ្រឿងញៀនផង និងរកស៉ីបទល្មើសព្រៃឈើផង បើមិនអញ្ចឹងឈ្មួញឈ្មោះស្រស់ រូបនេះនៅតែធ្វើផ្គរធ្វើភ្លៀងដូចដែលបានរៀបរាប់ខាងលើអញ្ចឹងដដែល ៕ ដោយ៖មនោរម្យ

Facebook Comments