សាំងហ្គាពួរទិញនំខួបកំណើតជូនលោកប្រធានាធិបតីត្រាំ!!

0
84

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថានៅថ្ងៃទី១១ មិថុនានេះលោកលីស៊ាងឡុងនាយករដ្ឋមន្រ្តីសាំងហ្គាពួរបានទទួលបដិសណ្ឋាកិច្ចនិងលៀងសោជភោគអាហារថ្ងៃត្រង់ជាកត្តិយសជូនលោកប្រធានាធិបតីដូណាល់ត្រាំនិងប្រតិភូ មុនកិច្ចប្រជុំកំពូលចាប់ផ្តើមនៅថ្ងៃទី១២មិថុនានេះ។

កំឡុងពិសាភោជនាអាហារនេះលោកនាយករដ្ឋមន្រ្តីសាំងហ្គាពួរបានធ្វើអោយមានការភ្ញាក់ផ្អើលមួយកើ​តឡើង គឺជូននំខួបកំណើតដល់លោកប្រធានាធិបតីដូណាល់ត្រាំ ដើម្បីជូនពរថ្ងៃខួបកំណើតដល់លោកលោកប្រធានាធិបតីត្រាំមុនថ្ងៃកំណត់ ដែលលោកត្រាំនឹងឈានចូលអាយុ៧២ឆ្នាំនៅថ្ងៃទី១៤មិថុនានេះ។

Facebook Comments