កិច្ចប្រជុំកំពូលG7 ៖ត្រៀមលុយ៣ពាន់លានដុល្លារដើម្បីជួយវិស័យអប់រំសម្រាប់ស្ត្រីនិងកុមារ

0
78

ទឹកប្រាក់ចំនួន៣០០០លានដុល្លារត្រូវបានប្រទេសG7 សន្យាដើម្បីផ្តល់ជាមូលនិធិសម្រាប់បម្រើឲ្យការអប់រំដល់ស្ត្រីនិងកុមារនៅទូទាំងពិភពលោក។សេចក្តីប្រកាសនេះបានធ្វើឡើងកាលពីចុងសប្តាហ៍មុនដោយបណ្តាប្រទេសអាឡឺម៉ង់ ជប៉ុន អង់គ្លេស រួមទាំងប្រទេសក្នុងសហគមន៍អឺរ៉ុប និងធនាគារពិភពលោក។

រដ្ឋាភិបាលប្រទេសកាណាដាបាននិយាយថា ការសន្យាផ្តល់ប្រាក់ចំពោះវិស័យអប់រំនេះ គឺជាការវិនិយោគយ៉ាងធំមួយក្នុងការផ្តល់ការអប់រំដល់ស្ត្រីនិងកុមារក្នុងស្ថានភាពវិបត្តនិងជម្លោះ។ ការវិនិយោគនេះនឹងត្រូវបានទៅជាប្រយោជន៍ដល់កុមារនិមនុស្សវ័យជំទង់ប្រមាណ៨លាននាក់៕

Facebook Comments