ប្រធានរដ្ឋសភាវៀតណាមទាមទារឲ្យបាតុករអត់ធ្មត់និងកុំប្រើអំពើហឹង្សា

0
43

តាមបណ្តាញសារព័ត៌មានវៀតណាម បានឲ្យដឹងថាដើម្បីសម្រាលកំហឹងប្រជាជនកុំឲ្យក្តៅក្រហាយ ពេកលោកស្រីង្វៀនធី គិមង៉ាន់ប្រធានរដ្ឋសភាវៀតណាមបានអំពាវនាវឲ្យប្រជាជនវៀតណាមមាន ការអត់ធ្មត់ហើយប្រជាជនទាំងអស់ត្រូវជឿទុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋវៀតណាម។

សេចក្តីអំពាវរបស់អ្នកស្រីបានធ្វើឡើងក្រោយពេលដែលបាតុករដែលពោរពេញដោយភ្លើងកំហឹងបានចេញ មកតវ៉ាដោយអំពើហឹង្សានៅតាមដងផ្លូវប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលដែលកំពុងព្រៀងច្បាប់ឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលអនុញ្ញាតឲ្យបរទេសកាន់កាបធ្វើអាជីវកម្មរយៈពេលដល់ទៅ៩៩ឆ្នាំ។

អ្នកស្រីង៉ាន់ បានធ្វើសេចក្តីអំពាវនាវក្នុងសម័យប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃចន្ទ័ក្រោយពីមាន បាតុកម្មដ៏ហឹង្សាផ្ទុះឡើងនៅតំបន់ភាគខាងត្បូងខេត្តប៊ិញធាន់ដោយប្រជាជនអំពាវនាវឲ្យរដ្ឋាភិបាល ពន្យាការអនុវត្តច្បាប់នេះសិន។អ្នកស្រីង៉ាន់ បានបញ្ជាក់ទៀតថា បក្សនិងរដ្ឋ នឹងស្តាប់សម្លេងរបស់ ប្រជាជន៕

Facebook Comments